អ្នកលោកសំដែងលើអាកាស (Skydriver) ចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅរដ្ឋឃ្វីនឡេន (Queensland) ប្រទេសអូស្ត្រាលី ដោយសារតែបុកគ្នានៅលើអាកាស។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលី។
បើតាមប៉ូលីសរដ្ឋឃ្វីនឡេន ថ្លែងនៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា បុរសចំនួន ២នាក់ស្ថិតក្នុងវ័យ ៣០ និងស្ត្រីម្នាក់ ក្នុងវ័យ ៥០ ត្រូវបានគេរកឃើញថាស្លាប់នៅលើឆ្នេរ Mission Beach ដែលជាតំបន់ សំរាប់ការលោតសំដែងលើអាកាសដ៍មានប្រជាប្រិយភាពមួយ។
ប៉ូលីសនិយាយថា ការស៊ើបអង្កេតដំបូងបានរកឃើញថា មនុស្សម្នាក់ប្រហែលស្លាប់ដោយសារតែបុកគ្នាមួយនឹងអ្នកសំដែងផ្សេង ហើយឆ័ត្រយោងរបស់ពួកមិនមិនរលាស់ល្អ។
សាកសពរបស់អ្នកសំដែងទាំងនោះត្រូវបានរកឃើញនៅក្បែរគ្នា នៅកើសួនច្បារនៃផ្ទះមួយ ហើយបើតាមការសម្តីរបស់អ្នកដែលរស់នៅទីនោះម្នាក់បានឲ្យដឹងថា សាកសពត្រូវបានគេរកឃើញ ប្រហែល ១,៥គីឡូម៉ែត្រពីតំបន់ ដែលអ្នកសំដែងតែងតែចុះចត៕ សុភ័ក្ត្រ