រដ្ឋាភិបាលជឿជាក់ថាផែនការថ្មី នៃការបើកឡើងវិញនូវខេត្តភូកេត នឹងធ្វើឲ្យប្រជាជនក្នុងស្រុកមានសង្ឃឹម ខណៈដែលសមាគមសណ្ឋាគារក្នុងស្រុកចង់បានសុវត្ថិភាព ចំពោះការវិលត្រឡប់របស់អ្នកដំណើរបរទេស។
សេចក្តីព្រាងផែនការបើកឲ្យជនបរទេសមកកម្សាន្តនៅភូកេត គឺជាគម្រោងសាកល្បងមួយសម្រាប់ខេត្តភូកេត វាបានធ្វើឱ្យមានប្រតិកម្មពីសហគមន៍មូលដ្ឋាន និងបានជំរុញឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ស្នើសុំការសើរើឡើងវិញលើផែនការនេះកាលពីសប្តាហ៍មុន។
លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul បានមានប្រសាសន៍ថា រដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិករ ក្នុងស្រុកដើម្បីជួយកាត់បន្ថយផលប៉ះពាល់រាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែវាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីសហគមន៍ផងដែរ។
លោក Anutin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ បានប្រាប់ប្រជាជនថា ក្រសួងមានការរៀបចំយ៉ាងរឹងមាំ រួមមានមន្ទីរពេទ្យថ្នាំសម្ភារៈ និងបុគ្គលិកដើម្បីមើលថែរក្សាភ្ញៀវ ដែលចូលមកជាពិសេសប្រសិនបើមិនមានការឆ្លងណាមួយ មិនដូចនៅដំណាក់កាលដំបូង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បានមានប្រសាសន៍ថា មន្ត្រីមកពីក្រសួងរបស់លោកបានធ្វើទស្សនកិច្ចនៅខេត្តនេះ កាលពីចុងសប្តាហ៍មុនហើយបានជួបពិភាក្សាជាមួយប្រជាជន និងអាជីវកម្មក្នុងតំបន់។ ភាគច្រើនពួកគេយល់ស្របនឹងច្បាប់ដែលអ្នកទេសចរ ត្រូវស្នាក់នៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ពោលគឺដូចគ្នានឹងអ្នកទេសចរថៃដែរ។
បន្ទាប់ពីការដាក់ឱ្យដាច់ដោយឡែកអ្នកទេសចរ ត្រូវស្នាក់នៅភូកេតយ៉ាងហោចណាស់ប្រាំពីរថ្ងៃ មុនពេលបន្តដំណើរកម្សាន្តនៅកន្លែងផ្សេងទៀតក្នុងប្រទេស។
លោក Phiphat បានទទួលស្គាល់ការយល់ច្រឡំមួយចំនួនអំពីវិធានការសុវត្ថិភាពមិនច្បាស់លាស់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនាំឱ្យមានការរិះគន់ពីផែនការបើកដំណើរការឡើងវិញ។
លោកបាននិយាយថា ប្រជាជននៅភូកេតចង់ផ្តោតលើជនបរទេស ដែលមានគ្រួសារ ឬធ្វើការនៅក្នុងខេត្តដែលជាក្រុមដំបូងនៃការមកដល់។ លោក Phiphat បានមានប្រសាសន៍ថា“ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីនាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសនេះនៅមុនដំណាច់ឆ្នាំនេះ”៕
ដោយ៖CEN