តាកែវ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់ស៊ីម៉ាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាន ក្រុងដូនកែវ ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកត្រាំកក់ បានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម ដែលប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមានចំនួន១២គ្រាប់ ដូចខាងក្រោម៖
– ប្រភេទ១០៥មិល្លីម៉ែត្រ ចំនួន០២គ្រាប់
– ប្រភេទ៦០មិល្លីម៉ែត្រ ចំនួន០១គ្រាប់
– ប្រភេទB៤០ ចំនួន២គ្រាប់
– ប្រភេទគ្រាប់បែកដៃ ចំនួន៦គ្រាប់
– ប្រភេទM79 ចំនួន១គ្រាប់
គ្រាប់ទាំងអស់ខាងលើ កម្លាំងជំនាញបានប្រគល់ឲ្យអង្គភាពស៊ីម៉ាក់រួចហើយដែរ៕ ដោយ៖តាកែវ