Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តូប​ផ្សារ​សំរោង​យ៉ោ​ង​ស្រុក​បាទី​ខេត្តតាកែវ ជាង​២៨០​តូប​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ​ជាង​២០​គ្រឿង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​

​តាកែវ​៖​គិត​ត្រឹម​ម៉ោង ២១​និង​៣០​នាទី នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ អគ្គិភ័យ​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង បាន​រលត់ទៅវិញ​ហើយ​គ្រប់គ្រង​បាន​១០០​ភាគរយ ដោយ​
​អន្តរាគមន៍​ពី​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៣​គ្រឿង តាម​បណ្តាល​ស្រុក អង្គភាព ក្រុមហ៊ុន​ឯកជន​។​

​បន្ទាប់ពី​ហេតុការណ៍​អគ្គីភ័យ​នោះបាន​កើតឡើង​ភ្លាម ក៏មាន​ការបញ្ជា​ដឹកនាំ​ពី​ផ្ទាល់ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី និង​ក្រុម​ពន្លត់អគ្គីភ័យ ជាច្រើន​អង្គភាព រួម​ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ​បានរួម​គ្នា​ជួយ​បញ្ជា​ចរាចរណ៍​ឲ្យ​ឡានទឹក និង​ជួយ​ពន្លត់ភ្លើង​ឆេះ​ផ្សារ​សំរោង​យ៉ោ​ង​នេះ​បាន ក្រោយ​កើតហេតុ​ជិត ៣​ម៉ោង ។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារ បាន​និយាយថា​មូលហេតុ នៃ​ការឆាបឆេះ​នេះ គឺ​បណ្តាលមកពី​ផ្ទុះ​ហ្គាស ។
​ហើយ​មកទល់​ព្រឹក​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ យើង​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​តូប​បានមក​មើល​តូប​របស់ខ្លួន ស្វែងរក​របស់របរ​ខ្លះៗ​ដែល​សល់​ពី​ការឆេះ​កាលពី​យប់មិញ ។​
​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង​កាល​យប់មិញ​នេះ គឺ​ឆេះ​សឹងតែ ៩០%​ហើយ ខណៈ​ដែរ​ផ្សារ​សំរោង​យោង​នេះ​មាន តប​លក់ដូរ​សរុប ជិត​២៩០​តូប ហើយ​ក្នុងនោះ​មាន​ជាង ២៣០​តូប​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិកា​នគរ​ស្រុក​បាទី ៕​ដោយ​៖ តាកែវ​


×