គឺជាម្ហូបសាមញ្ញ និងងាយស្រួលកែច្នៃសម្រាប់គ្រួសារនីមួយៗ ថែមទាំងជាម្ហូបពិសេស ដែលលក់ក្នុងភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារ ផងដែរ ពីព្រោះរសជាតិនៃមុខម្ហូបនេះ ឈ្ងុយឆ្ងាញ់បានចាប់ចិត្តភ្ញៀវ។
ក្តាមថ្មឆាអំពិលទុំ យើងអាចហៅថា ក្តាមឆាជូរផ្អែម ដោយរសជាតិជូរពីអំពិលទុំរួមផ្សំនឹងរសជាតិផ្អែមពីសាច់ក្តាមថ្ម។
ម្ហូបនេះមានគ្រឿងផ្សំស្នូលៗ រួមមាន ៖
-សាច់ក្តាម និងទឹកអំពិល។
+របៀបធ្វើក្តាម ៖
-យកក្តាមមកកាត់ជាបួន ដើម្បីងាយស្រួលប្រឡាក់គ្រឿងទេស។
-ដង្កៀបក្តាមរឹង ដូច្នេះយើងគប្បីដំបែក ឲ្យបែកបន្តិច ដើម្បីគ្រឿងទេសងាយជ្រាបចូលសាច់ក្តាម។
+របៀបធ្វើទឹកអំពិល
យកអំពិលទុំដាក់ក្នុងទឹកក្តៅលាយចូលគ្នា ហើយសម្រិតយកទឹកអំពិល។ ដាក់ស្ករស ប៊ីចេង ម្ទេសចូលទឹកអំពិល ខ្ទឹមក្រហម។ ពិសេសកូរម្សៅឆាដាក់ចូលក្នុងទឹកជ្រលក់ផង ដើម្បីឲ្យទឹកជ្រលក់ឡើងខាប់។ ទឹកជ្រលក់អំពិលឆ្ងាញ់ ឬមិនឆ្ងាញ់នឹងសម្រេចភាពឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ។
របៀបចម្អិន ៖
ដាក់ខ្ទះចាក់ខ្លាញ់ចូល ទុកឲ្យក្តៅ ចៀនក្តាមឲ្យឡើងពណ៌លឿង។ ដួសដាក់លើចានរៀបឲ្យស្អាត ហើយស្រោចទឹកជ្រលក់អំពិលពីលើក្តាម និងពិសា នៅក្តៅៗ។ រសជាតិជូរពីទឹកអំពិលរួមផ្សំនឹងភាពផ្អែមពីសស្ករស ហិលពីម្ទេស ភាពឈ្ងុយឆ្ងាញ់ពីក្តាមថ្មសមុទ្រ … ដែលបង្កើតមុខម្ហូបក្តាមថ្មឆាអំពិលទុំឈ្ងុយឆ្ងាញ់អស់ទាស់! ៕ លីសា