Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​វប្បធម៌ កំពុង​រៀបចំ​ឯកសារ ដាក់​ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៨ ក្រសួង​វប្បធម៌ កំពុង​ចាប់ផ្ដើម​រៀបចំ​ឯកសារ ប្រាសាទ​កោះ​កេរ និង​ប្រាសាទបន្ទាយឆ្មារ ដាក់​ទៅ​អង្គការ​យូ​នី​ស្កូ ដើម្បី​ស្នើសុំ​ដាក់​ជា​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​ចតុមុខ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ក្រសួង​បាន​រៀបចំ​ឯកសារ ល្ខោន​ខោល និង ក្បាច់​ល្បុក្កតោ បញ្ជូន​ទៅ​អង្គការ​យូ​នី​ស្កូ​រួចហើយ ហើយ​ក៏​កំពុងតែ​រៀបចំ​ខាង​តម្បាញ​សូត្រ និង​កំពុង​ទាក់ទង​ទៅ​បណ្ដា​ប្រទេស​មួយចំនួន​ទៀត ដើម្បី​ស្វែងរក​យក​វត្ថុ​បុរាណ មកកាន់​ដែនដី​កម្ពុជា​វិញ​។​

​លោកស្រី ភឿង សកុណា បាន​ថ្លែងថា ឆ្នាំ​២០១៧ ក្រសួង បាន​សម្រេច​ជោគជ័យ​ចុះបញ្ជី ប្រាសាទសំបូរព្រៃគុក ជា​បេតិកភណ្ឌ​ពិភពលោក​។ សម្រាប់​ទិសដៅ​ឆ្នាំ​២០១៨ នេះ គឺ​យើង​បានចាប់ផ្ដើម​រៀបចំ​ឯកសារ នៃ​កោះ​កេរ និង បន្ទាយឆ្មារ ដាក់​ស្នើ​សុំ ផ្ញើ​ទៅ​អង្គការ​យូ​នី​ស្កូ ដើម្បី​ដាក់​ជា​បញ្ជី​បេតិកភណ្ឌ នៅពេលដែល​រៀបចំ​ឯកសារ​គ្រប់គ្រាន់ យើង​នឹង​បញ្ចូនទៅ​អង្គការ​យូ​នី​ស្កូរ​។ ក្រសួង​ដាក់​ផែនការ ស្រាវជ្រាវ​យក​វត្ថុ​បុរាណ ដែល​ជា​សម្បត្តិ​រូបិយ មក​ទុក​ជា​កេរ្ដិ៍ដំណែល និង​តម្កល់​ទុក នៅ​សារមន្ទីរ​ជាតិ ឬ​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​​

×