Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​សកម្មភាព​បវរកញ្ញា​លេខ​១ ឆ្នាំ​២០២០ ប្រចាំ​កម្ពុជា មិន​ខុសពី​សាច់រឿង​

​ភ្នំពេញ​៖ និយាយ​ដល់​បវរកញ្ញា​លេខ​១ ឆ្នាំ​២០២០ ឬ Miss Grand Cambodia ន​ណាៗ​ក៏​លាន់មាត់​សរសើរ​ពី​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង និង​សមត្ថភាព​ឆ្លើយ​និង​សំណួរ​របស់​គណកម្មកា​រ​ខណៈ​ប្រឡង​ដែរ ប៉ុន្តែ​ទម្រាំ​បានមក​ដល់​វគ្គ​ផ្តាច់​ចុងក្រោយ ក៏​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​នាង​និង​បវរកញ្ញា​គ្រប់រូប ព្រោះ​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជាច្រើន ត្រូវមាន​គ្រប់លក្ខណៈ​ដើម្បី​អាចមាន​សិទ្ធិ​ចូលរួម​ប្រកួត​បាន​។​

​ជាក់ស្តែង​តាមរយៈ​រូប​ជាច្រើន​សន្លឹក​របស់​កញ្ញា​ឯក​យើង បានបង្ហាញ​ពីស​កម្ម​ហ្វឹកហាត់​ជាច្រើន​ជាមួយ​អ្នកចូលរួម​ដទៃទៀត តាំងពី​វគ្គ​ទីមួយ ជាពិសេស​គឺ​ការហាត់​ដើរ​ជាមួយ​ស្បែកជើងកែងចោទ​ខ្ពស់ៗ ការឈរជើង​មួយ​ជាមួយ​ស្បែកជើងកែងចោទ ដែលមាន​កម្ពស់​ខ្ពស់​មិនធម្មតា​ជាមួយនិង​ឈុត​ប្រពៃណី​ដែលមាន​ទម្ងន់​ធ្ងន់ ការថែរក្សារ​រាង​មិន​ឲ្យ​ធាត់ ឬ​ដុះ​ក្បាលពោះ​ដែលជា​ចំណុច​សំខាន់បំផុត​មួយ ដែល​បវរកញ្ញា​គ្រប់រូប​ត្រូវអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ការចូលរួម​សកម្មភាព​នានា​ជា​លក្ខណៈ​ក្រុម ការប្រឡង​ពី​ដំណាក់កាល​មួយ​ទៅមួយ​ដើម្បី​ឈានទៅ​វគ្គ​បញ្ចប់​។
​ពេល​ក្រឡេកឃើញ​ភាពជាក់ស្តែង​បែបនេះ​ធ្វើ​ឲ្យ​ទស្ស​និ​ច​ជន​ជាច្រើន​និយាយថា ពិតជា​មិន​ខុសពី​សាច់រឿង​បវរកញ្ញា​ដែល​ខ្លួន​ធ្លាប់​មើល​មែន ព្រោះ​ត្រូវ​ឆ្លងកាត់​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ ជាមួយនិង​អារម្មណ៍​បុក​ពោះ រំភើប​ផង ភ័យ​ផង ជាពិសេស​គឺ​សាមីខ្លួន​ផ្ទាល់​តែម្តង​៕ ដោយ​៖ កូ​លាប ក្រហម​

​ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ តោះ​ទៅ​មើល​រូបភាព​ទាំងអស់គ្នា​!​

×