Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំ​ខ្លាច​ហើយ​គុណ​ម្ចាស់​! ខំ​ដាក់​បច្ច័យ​អស់​១​អង្គ​ចូល​១​អង្គ គិតថា​ធ្វើបុណ្យ​សន្សំ​កុសល ស្រាប់តែ​មក​រឿង​បែបនេះ​…

​ភ្នំពេញ​៖ ពិតមែន​ហើយ ជា​រៀងរាល់ថ្ងៃ ព្រះសង្ឃ​ជាច្រើន​អង្គ​តែង​ចេញ​និមន្ត​បិណ្ឌបាត​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី នៅតាម​ផ្ទះ និង​ក៏​ដូច​តាម​ផ្សារ​លក់ដូរ​គ្រប់​ទីកន្លែង ហើយ​ទន្ទឹម​នោះ​ផងដែរ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ក៏​តែងមាន​សទ្ធា​ជ្រះថ្លា​ដាក់​បាត​ដល់​ព្រះសង្ឃ ដោយ​ក្នុងនោះ​មានដូចជា​ម្ហូបអាហារ ឬ​លុយកាក់​ជាដើម ដើម្បី​សន្សំ​កុសល និង​សេចក្តីសុខ​ចម្រើន​។​

​តែ​ទោះយ៉ាងណា ក្នុងនោះ ក៏មាន​ព្រះសង្ឃ​មួយចំនួន​តូច បានធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ថ្នាំងថ្នាក់​ចិត្ត​សឹងតែ​លែង​ចង់​ធ្វើបុណ្យ​តែម្តង ដោយសារតែ​ទង្វើ​សុំ​បិណ្ឌបាត​ហាក់ដូច​លើស​ជ្រុល ដែល​មិនអាច​ទទួលយកបាន ទៅតាម​សទ្ធា​ដែល​ពួកគាត់​មាន ពោលគឺ​ពេលខ្លះ​ហាក់ដូច​មក​ជំរិត​អ៊ីចឹង​។​

​ជាក់ស្តែង​ដូច​ករណី​ដ៏​ហួសចិត្ត​នេះ​ជាដើម បានធ្វើ​ឲ្យ​មហាជន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ក្រោយពី​បានឃើញ​បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sophat Chy បាន​ដាច់ចិត្ត​បង្ហោះ​បើ​ដាច់​បុណ្យ​ក៏​ដាច់​ចុះ ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​បើសិន​មាន​កំហុសឆ្គង ខ្ញុំ​សូមទោស​ជាមុន , លោក​បី​អង្គ​និ​ព​ន្ត​បិណ្ឌបាត​

– អង្ក​ទី​១​មកដល់ ខ្ញុំ​ដាក់​បាត ១០០០៛ ព្រះអង្គ​សួរថា​សុខ​សប្បាយ​ទេ ហើយ​ព្រះអង្គ​សុំ​បច្ច័យ​ថ្នាំ​ពណ៌ ខ្ញុំ​ខំ​រត់ទៅរក​លុយ 10000R ដាក់​បាត ព្រះអង្គ​ថា​ថ្នាំ​តម្លៃ 30000R ខ្ញុំ​ថា​អត់​មាន​លុយ​ទេ​ព្រះអង្គ [​កាបូប​លុយ​អត់លុយ​មែន​] មានតែ​នៅ​ខាងលើ លោក​បង​ថា​ចាំបាន ឡើងទៅ​យកមក អាត្មា​នៅចាំ ខ្ញុំ​ក៏រ​ត់ទៅ​យកលុយ 20000R​។

– អង្គ​ទី​២-៣ និ​ព​ន្ត​មកដល់​បន្តបន្ទាប់ ខ្ញុំ​ដាក់​បាទ​1000R ស្ដាប់​តែ​ព្រះអង្គ​ថា​សុំ​ត្រីខ​ពីរ​យូរ 60000R ញ​មខាង​នោះ​ក៏​ដាក់​ចឹ​ង​ដែរ ។ ខ្ញុំ​ស្រឡាំងកាំង ព្រោះ​ទើប​មួយអង្គ​និ​ព​ន្ត​មិនទាន់​ផុត​ផង ក៏​ឆ្លើយ គុណ​ម្ចាស់​លុយ​ទៀត​គ្មានទេ

—— សូម​ចប់​

​បង្កើត​អារម្មណ៍​ឲ្យ​មិន​ជ្រះថ្លា​កើតឡើង ខ្ញុំ​គិតថា​ពេលខ្លះ​ដូច​បើ​ធ្វើបុណ្យ​មិន​ជ្រះថ្លា​អ៊ីចឹង មានតែ​ធ្វើបុណ្យ​តាមរយៈ​ផ្សេង​ហើយ​។​»៕ ដោយ​៖ លឹម​ហុង​

×