Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ជុំវិញឃាតកម្មលើលោក លិម គិមយ៉ា

ភ្នំពេញ ៖ ប្រទេសបារាំងថ្កោលទោសអំពើឃាតកម្មលើលោក លិម គិមយ៉ា ពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃសុក្រនេះ។

ប្រទេសបារាំងសូមសម្តែងមរណទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព។ ប្រទេសបារាំងមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សពក្នុងក្របខ័ណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល។ ប្រទេសបារំាងនឹងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×