Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ថៃ​៖ ភ្ញៀវទេសចរ​ត្រឡប់មកវិញ បន្ទាប់ពី​អាក់ខាន​ចំនួន ៧​ខែ​

​ភ្ញៀវទេសចរ​ចិន​ចំនួន ៣៩ នាក់​បានមក​ដល់ទី​ក្រុង​បាងកក​តាមផ្លូវ​អាកាស​កាលពី​ថ្ងៃ​អង្គារ ដែលជា​ការកត់សម្គាល់​នៃ​ការវិលត្រឡប់​របស់​ភ្ញៀវទេសចរ​បរទេស​ទៅកាន់​ប្រទេស​ថៃ បន្ទាប់ពី​រយៈពេល ៧ ខែ​ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។​
​ក្រុម​អ្នកទេសចរ​មកពី​សៀង​ហៃ​ដែល​បាន​ចូលមក​ប្រទេស​នេះ​ក្រោម​ទិដ្ឋាការ​ទេសចរណ៍​ពិសេស​ដែល​ទើប​បង្កើត​ថ្មី​នឹងត្រូវ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​នៅតាម​ទីតាំង​នានា​ក្នុង​រាជធានី​មុនពេល​ចេញដំណើរ​ទៅ​គោលដៅ​របស់ខ្លួន​។​

​លោក Yuthasak Supasorn អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​និយាយថា ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​សរុប​ចំនួន ៣០ ថ្ងៃ​បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ពួកគេ​ចង់ទៅ​លេង​ឆ្នេរ​បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
​ប៉ុន្តែ​ដើម្បី​ឲ្យ​ច្បាស់​ចំពោះ​ការធ្វើដំណើរ​ក្នុងប្រទេស ភ្ញៀវទេសចរ​ត្រូវតែ​ធ្វើតេស្ត​អវិជ្ជមាន​ចំពោះ​វីរុស​នេះ​ចំនួន​ពីរដង​។ ពួកគេ​ទាំងអស់​ត្រូវតែ​តំឡើង​កម្មវិធី​តាមដាន​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ផងដែរ​។​

​លោក Yuthasak បាន​និយាយថា ក្រុមទី​២​នៃ​ភ្ញៀវទេសចរ​ប្រហែល ១០០ នាក់​នឹង​មកដល់​ទីក្រុង​បាងកក​ពី​ទីក្រុង​ក្វាង​ចូ​វ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​នៅ​ថ្ងៃ​ច័ន្ទ នឹងមាន​ភ្ញៀវ​មកពី​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​មួយចំនួន​មកពី​អឺរ៉ុប​។​
​ប្រទេស​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​និង​បិទ​ប្រទេស​នៅ​ចុងខែ​មីនា​ដើម្បី​ទប់ស្កាត់​ទៅនឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ដែល​រារាំង​ជនបរទេស​មិនអោយ​ចូល​ប្រទេស​។ ទោះបីជា​យ៉ាងណា ការ​ប្រឆាំងនឹង​រដ្ឋាភិបាល​បានធ្វើឱ្យ​រញ្ជួយ​ប្រទេស​ជាពិសេស​នៅ​ទីក្រុង​បាងកក ក៏ដោយ​ក៏​លោក Yuthasak បាន​និយាយថា​ភាព​តានតឹង​នយោបាយ​កាន់តែខ្លាំង​មិនបាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ឡើយ​ដោយ​រំពឹងថា​ភ្ញៀវទេសចរ​បរទេស​នឹង​ធ្វើដំណើរ​ទៅកាន់​តំបន់​នានា​ក្នុង​ខេត្ត​។​
​ប៉ុន្តែ​លោក​ថា​ស្ថានការណ៍​ត្រូវតែ​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​។ កាលពី​ថ្ងៃ​អង្គារ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការឆ្លង​វីរុស​ថ្មី​ចំនួន ៩ ករណី​ដែល​ពួកគេ​ទាំងអស់​បាន​នាំចូល​ដែលនាំឱ្យ​មាន​ចំនួន​សរុប​ដល់​ទៅ ៣.៧០០ ករណី​៕
​ប្រភព​៖ Bangkok Post
​ដោយ​៖CEN​

×