Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រុក្ខ​គី​រី ប្រមាណ​ជាង​៤០០​គ្រួសារ ទទួល​បានកូន​ត្រី​ចំនួន​១​ម៉ឺន​កូន សម្ភារ​ចិញ្ចឹម​ត្រី ដើម្បី​ស្ដារ​និង​បង្កបង្កើនផល​ឡើងវិញ ក្រោយ​ទឹក​ស្រក​

​បាត់ដំបង ៖ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុង​ស្រុក​រុក្ខ​​គី​រី ប្រមាណ​ជាង​៤០០​គ្រួសារ ទទួល​បានកូន​ត្រី សម្ភារ​សំពត់​កៅស៊ូ​និង​ចំណី​ត្រី​មួយចំនួន គ្រាប់ពូជ​បន្លែ និង​ដំណាំ ព្រមទាំង កូន​ម្នាស់​ចំនួន​១​ម៉ឺន​កូន ដើម្បី​ស្ដារ​និង​បង្កបង្កើនផល​ឡើងវិញ ក្រោយ​ទឹក​ស្រក​និង​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

​ការលើកឡើង​បែបនេះ ក្នុងឱកាស​ចុះ​ពិនិត្យមើល​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​កន្លងមក ក្នុងស្រុក​រុក្ខ​គី​រី​និង​បន្តដំណើរ​បេសកកម្ម​កា​រងារ​នៅតាម​បណ្តា​ខេត្ត ជាប់​តំបន់​បឹង​ទន្លេសាប​មួយចំនួន កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​បញ្ជាក់ថា ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ បានធ្វើ​ឲ្យ​ខេត្ត​ចំនួន​៣ រង​នូវ​ផលប៉ះពាល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សង្គម ការលិចលង់​ខូចខាត​ផ្ទះសម្បែង ការជម្លៀស​មកកាន់​ទី​ទួល​សុវត្ថិភាព​និង​ផលដំណាំ ស្រែចម្ការ រាប់សិប​ម៉ឺន​ហិកតា ដែល​រង​ប៉ះពាល់​និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ បញ្ហា​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូរ​ក្នុងការ​ដោះស្រាយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងនោះ ពី​ការចាប់ផ្តើម​សង្គ្រោះ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ដោយ​ទឺ​ក​ជំនន់​កន្លងមក​និង​តាមរយៈ​ការផ្គត់ផ្គង់​ស្បៀង​បន្ទាន់ និង​ផ្តល់នូវ​អំណោយ​មនុស្សធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត ទាំង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ទាំង​៣ ពី​បណ្តា​ក្រុមហ៊ុន អាជីវករ​និង​សប្បុរសជន​នានា បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនិង​រាជរដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់នោះ​។​

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បន្ថែមទៀតថា ដោយ​ទទួលបាន នូវ​បទបញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងថ្ងៃនេះ​លោក​បាន​នាំយក​នូវ​ពូជ​ដំណាំ​បន្លែ ចំនួន​៦​មុខ និង​កូន​ត្រី​មក​ចែក​ជួន​ក្នុង​មួយ​គ្រួសារ​ចំនួន​៧០០​ក្បាល ព្រមទាំង​ផ្តល់​ចំណី​ត្រី រួម​និង​សំពត់​កៅស៊ូ​ដល់​គ្រួសារ​ដែល​ទទួល​កូន​ត្រី​។​ការចែកជូន​បងប្អូន​ប្រជាកសិករ ដែល​កំពុង​រង​ន​គ្រោះ​ដោយ​ទឹកជំនន់ ជន់​លិចលង់​ស្រែចម្ការ​និង​ដំណាំ​នេះ ដើម្បី​ជួយ​សម្រាល​នូវ​បញ្ហា​ជីវភាព​និង​ដើម្បី​ជួយ​ស្តារ នូវ ផលិតកម្ម​ស្បៀង​ឡើងវិញ​ក្រោយពី​ទឹក​ស្រក​។​

​ឯកឧត្តម វេ​ង សាខុន បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​រងគ្រោះ​ទាំងអស់ ត្រូវ​បង្កើន​ស្មារតី​និង​យកចិត្ត​ទុក ក្នុងការ​ស្តារ​នូវ​ជីវភាព​របស់ខ្លួន​តាមរយៈ​ភាព​សកម្ម​ក្នុង​ការដាំ​បន្លែបង្ការ​ធ្វើ​ចម្ការ​ដំណាំ​ឆ្លងកាត់​ផ្សេងៗ ដើម្បី​ដោះស្រាយ​នូវ​ជីវភាព​ប្រចាំថ្ងៃ​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​និង​បណ្តា​ស្ថាប័ន​និង​មន្ទីរជំនាញ​នៅ​ខេត្ត និង​បន្ត​ខិតខំ​លើកទឹកចិត្ត គាំទ្រ​និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចាប់ផ្តើម​ស្តារ នូវ​ផលដំណាំ​របស់ខ្លួន​ឡើងវិញ ទៅតាម​គ្រប់​រូបភាព ជាពិសេស​ការដាំដុះ​ដំណាំ​ឆ្លងកាត់​និង​ដំណាំ​ផ្សេងៗ ទៅតាម​លទ្ធភាព ហើយ​ក្រសួង​នឹង​មន្ទីរ រង់ចាំ​ផ្តល់​ការអន្តរាគមន៍​ជួយ​បងប្អូន​៕ ដោយ ៖ អ៊ុង​សា​រុំ​

×