បាត់ដំបង៖ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុករតនៈមណ្ឌល បានមានប្រសាសន៍ថា ឪពុកម្ដាយនិងអាណាព្យាបាល ត្រូវលើកទឹកចិត្តជំរុញកូនចៅឲ្យចូលរៀនសូត្រ រហូតជាប់បរិញ្ញាបត្រ ចំណេះដឹងជាទ្រព្យសម្បត្តិស៊ីមិនចេះអស់ទេ បើចង់ជៀសឲ្យផុតពីភាពក្រីក្រ។
ការលើកឡើងនេះ ក្នុងពិធីចុះសួរសុខទុក្ខសំណេះសំណាល និងចែកអំណោយ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ប្រជាពលរដ្ឋខ្វះខាតទីទល់ក្រនៅឃុំរស្មីសង្ហា ចំនួន៤៥គ្រួសារ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុករតនៈមណ្ឌល បានមានប្រសា
សន៍ថា ឪពុកម្ដាយនិងអាណាព្យាបាល ត្រូវលើកទឹកចិត្តជំរុញកូនចៅឲ្យចូលរៀនសូត្រ រហូតជាប់បរិញ្ញាបត្រ ចំណេះដឹងជាទ្រព្យសម្បត្តិស៊ីមិនចេះអស់ទេ បើចង់ជៀសឲ្យផុតពីភាពក្រីក្រ។ ទោះបីឪពុកម្ដាយលក់ស្រែលក់ភ្លឺឬអ្វីៗក៏ដោយ ធ្វើយ៉ាងណាឲ្យកូនរៀនសូត្រជាប់មហាវិទ្យាល័យ ទើបរកការងារធ្វើ បានជោគជ័យគ្រប់ការងារ។
លោកស៊ុន វុឌ្ឍី អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំរស្មីសង្ហាបានមានប្រសាសន៍ថា ក្នុងពេលមានទឹកជំនន់ទឹកកន្លងមក មានផលប៉ះពាល់ខូចខាតដំណាំផ្សេងៗ ស្រូវស្រែនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងផងដែរ។ ក្រុមការងារ បានចុះជួយអន្តរាគមន៍ជួយសង្គ្រោះ និងបានផ្ដល់អំណោយជួយសង្គ្រោះបន្ទាន់ រហូតបច្ចុប្បន្ននេះបាន៣លើក ចំនួនពលរដ្ឋរងគ្រោះប្រមាណ៤៣៥គ្រួសារ ខ្វះខាតទីទ័លក្រ និងពលរដ្ឋរងផលប៉ះពាល់ការខ្វះខាតស្បៀង នៅទូទាំងឃុំចំនួន៨៩០គ្រួសារផងដែរ។
ប្រជាពលរដ្ឋ បានលើកសំណូមពរ៣ចំណុច គឺស្នើសុំឲ្យជួយដោះស្រាយបញ្ហាការខូចខាតផលដំណាំ និងសុំថ្នាំព្យាបាលសត្វពាហនៈ។ ស្នើសុំឲ្យជួយដោះស្រាយបញ្ហាខូចខាតហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ លូ ស្ពាន។ ស្នើសុំជួយដោះស្រាយបញ្ហាការខ្វះខាតស្បៀងអាហារហូបចុក ក្នុងគ្រួសារជួបការលំបាកប្រចាំថ្ងៃ៕ ដោយ៖អ៊ុងសារុំ