Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​សិស្ស​យុវជន​យុវនារី​សិក្សា​ផ្នែក​ធុរកិច្ច ដើម្បី​ជួយ​ឲ្យ​ទិសដៅ​កម្ពុជា មាន​ចំណូល​ធ​ម្យ​ម និង​កម្រិត​ខ្ពស់ ឆ្នាំ​២០៣០​ទទួលជោគជ័យ​

​បាត់ដំបង​៖ មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ដល់​សិស្ស​យុវជន​យុវនារី​ទាំងអស់​សិក្សា​បន្ថែម​នូវ​ផ្នែក​ធុរកិច្ច ដើម្បី​មាន​ជំនាញ​ច្បាស់លាស់ អាចធ្វើ​ការ​ឬ​ប្រក​អាជីវកម្ម​ផ្សេងៗ​បាន ហើយ​វា​ក៏​នឹង​អាចជួយ​ឲ្យ​ទិសដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ប្រាក់ចំណូល​ធ​ម្យ​ម​និង​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ទទួលបាន​ជោគជ័យ​។​

​ការលើកឡើង​បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​សម្របសម្រួល​កម្មវិធី ការយល់ដឹង​ពី​ធុរកិច្ច (KAB) មាន​សិក្ខាកាម​មន្ត្រី​អប់រំ មកពី​រាជធានី​ខេត្ត​ទាំង​២៥ កាលពី​រសៀល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក ចឹក លីម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន បាន​មានប្រសាសន៍ថា បន្ទាប់ពី​មានការ​បណ្ដុះបណ្ដាល​ជា​ហូរហែរ នូវ​កម្មវិធី​ការយល់ដឹង​ពី​ធុរកិច្ច ទទួលបាន​លទ្ធផល​ល្អ​និង​ជោគជ័យ​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា សម្រេច​ដាក់​ប​ញ្ចូ​​លកម្ម​វិធី​នេះ ទៅក្នុង​កម្មវិធីសិក្សា​គោល​និង​បញ្ចូល​ទៅក្នុង​មុខវិជ្ជា​គេហៈ​សេដ្ឋកិច្ច​។ ជាការ​ពិតណាស់ កម្មវិធី KAB មិនមែន​បង្រៀន​សិស្ស​ឲ្យ​ចេះ​របៀប​រកស៊ី ហើយ​ឲ្យ​គាត់​ឈប់រៀន​ទៅរក​ស៊ី​នោះទេ ប៉ុន្តែ​គ្រាន់តែ​ឲ្យ​គាត់​មានជំនឿថា សហគ្រិនភាព​អាចជួយ​គាត់​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ល្អ អាជីវករ​ជោគជ័យ ជា​ពលរដ្ឋ​ថ្លៃថ្នូរ ចេះ​គ្រប់គ្រង​គ្រួសារ​និង​អាច​លើកកម្ពស់​កម្រិតជីវភាព​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​លើកឡើងថា ដើម្បី​ឲ្យ​គោលដៅ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​យុវជន​ជំនាន់​ក្រោយ តាមរយៈ​ការសិក្សា​រៀនសូត្រ​ជំនាញ​ផ្សេងៗ ឲ្យ​បានច្បាស់លាស់ មាន​សមត្ថភាព អាចអនុវត្ត​នូវ​ការងារ​បានល្អ​។​

​គួរបញ្ជាក់​ផងដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចង់​បណ្ដុះបណ្ដាល​ខ្លឹមសារ ទាក់ទង​នឹង​សហគ្រិនភាព​ដល់​គ្រូ​បង្គោល ដើម្បី​ឲ្យ​ពួកគាត់​បាន​អនុវត្ត​ពេញលេញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង​នេះ​ដល់​យុវជន តាមរយៈ​ក្នុង​ប្រព័ន្ធ​អប់រំ ៕​ដោយ​៖​អ៊ុង​សា​រុំ​

×