Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​គួរ​ឲ្យ​អាណិត​ទេ​!? សង្គ្រាមពាក្យសំដី​រវាង​កូនបំណុល និង CO ចុងក្រោយ ស្រែកថា​អញ​មិន​បង់ ព្រោះ​លើកទ័ព ២០ ៣០ នាក់ និង​បាចអង្ករ​ប​ញ្ជេ​ទៀត (​វីដេអូ​)

​ជាការ​ពិតណាស់ ករណី​វិវាទ ឬ សង្គ្រាមពាក្យសម្តី រវាង​កូនបំណុល និង​បុគ្គលិក​គ្រឹះស្ថាន​ចងការ​ប្រាក់ តែងតែ​កើតមានឡើង​ជារឿយៗ ប៉ុន្តែ កន្លងៗ​មក ក៏មាន​បុគ្គលិក​មួយចំនួន​ខ្លះ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​គ្មាន​ការយោគយល់ ឬ ឈាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​កូនបំណុល រហូត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ផងដែរ​។​

​តែ​ដោយឡែក ករណីនេះ​វិញ គឺ​ពិតជា​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំងណាស់ ខណៈ​ស្ត្រី​ជា​កូនបំណុល​ម្នាក់ ពិតជា​មិនធម្មតា​បាន​ស្រែក​ឡាំប៉ា​យ៉ាង​សាហាវ ទៅលើ CO មួយក្រុម​ដែលមាន​ទាំង​មេ និង​កូនចៅ​។ ក្នុងនោះ ស្ត្រី​ជា​កូនបំណុល​រូបនោះ បាន​និយាយ​ខ្លាំងៗ​ថា​៖ «​ខ្ញុំ​ទៅធ្វើ​ការយក​លុយ​មក​ស​ង​គ្រូ​ឯង ជំពាក់​គ្រូ​ឯង​តែ ២០, ៣០ ម៉ឺន​រៀល កុំ​របៀប​លើកទ័ព ១០, ២០ ក្បាល កង់​បី​ខ្ញុំៗ មិនទាន់​បង់​គេ​៦ ៧ ខែ គេ​មិនទាន់​លើកទ័ព​មក​រាប់រយ​រាប់​នាក់​ដូច​គ្រូ​ឯង​ទេ​»​។

​ស្ត្រី​រូបនេះ​បាន​ស្រែក​បន្តថា «​មុន​ខ្ញុំ​មាន​លុយរាប់​ថ្ងៃ តែ​ឥឡូវ​ខ្ញុំ​ចូលធ្វើ​ការបើក​ប្រាក់ខែ អ៊ីចឹង​ខ្ញុំ​គ្មាន​លុយ​ឲ្យ​គ្រូ​ឯង​រាល់ថ្ងៃ​ទេ ១​ខែ​ខ្ញុំ​បង់​គ្រូ​ឯង ២០ ដុល្លារ គ្រូ​ឯង​មិន​យក ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ទេ​..​។ ប៉ុន្តែ ក្រោយមកទៀត ស្រាប់តែ​ស្ត្រី​រូបនេះ​ដែល​មិន​ទទួល​យ​ការជជែគ​ដោះស្រាយ​គ្នា​ឲ្យ​ស្រួលបួល និង​សូម្បី​ពុំ​គោរព​តាម​ពាក្យសន្យា ក៏បាន​និយាយ​គួរ​ឲ្យ​ហួសចិត្ត​ថា «​ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គ្រូ​ឯង​ច្រើន​ទេ ឥឡូវ​១​ខែ​ខ្ញុំ​ឲ្យ​តែ​១០​ដុល្លារ​ទេ (​ពីមុន​២០ ឥឡូវ​១០) ព្រោះតែ​គ្រូ​ឯង​លើកគ្នា​មក​ច្រើនពេក​»​។ ហើយ​ចុងក្រោយ ស្រែកថា មិន​សង​ចង់​ប្តឹង​អី​ប្តឹងទៅ ព្រោះ​ចោទថា​បានមក​ជេរ​ដៀល​កូន​ខ្លួន លើកគ្នា ២០ , ៣០ នាក់មក​ជំរិត និង​ចង់​បង្ក​អំពើហិង្សា​ដល់​ក្នុងផ្ទះ ហើយ​ក៏បាន​បាចទឹក​ប​ញ្ជេ CO ទាំងនោះ​ឲ្យ​ចេញ​ផុតពី​ផ្ទះ​ខ្លួន​ទៀតផង​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​ជាច្រើន​បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ដោយ​រិះគន់​ទៅលើ​ស្ត្រី​រូបនេះ​ថា​៖ «​មីង​ជំពាក់​លុយ​គេ​ហើយ ធ្វើ​ច​រិ​ក​ធូរ​ថ្លៃ​ទៀត គេ​មិន​អាណិត​មីង​ទេ មីង​ធ្វើ​ចឹ​ង​ខុស​ហើយ ទោះ​មួយរយ​ឬ​ហាសិប ក៏​មីង​ជំពាក់​គេ​ដែរ ចូរ​មីង​និយាយ​ជាមួយ​ពួកគាត់​ឲ្យ​ស្រួល​ទៅ ពួកគាត់​អនុគ្រោះ​ឲ្យ​ហើយ​, ខូច​មែន ពេល​ខ្ចី​ស្រួល ពេល​ទារ​ពិបាក​, ចែ​នេះ​សាហាវ​ណាស់ និយាយ​ជេ​គេ​អ៊ីចឹង​ដើម្បី​ចង់​ឲ្យ​គេ​វៃ​រួច​យក​លេស​ប្តឹង​ទារលុយ​គេ​ទើប​ថត​ទុក​អ៊ីចឹង សាហាវ​មិនធម្មតា​មែន មីង​អាច​ធ្វើជា​អ្នកលក់​លេ​បាន​ហើយ​»៕ ដោយ​៖ លឹម ហុង​

×