មឈូសជិត ១០០ ដែលមានសាកសពម៉ាំមី (សពស្ងួតក្រៀម) មួយចំនួននៅខាងក្នុង និងរូបសំណាកមាស ៤០ ត្រូវបានគេរកឃើញនៅភាគខាងត្បូងទីក្រុងកៃរ៉ូ (Cairo) ប្រទេសអេហ្ស៊ីប។
មឈូស ឬ Sarcophagi ដែលត្រូវបានគេបញ្ចុះកាលពីជាង ២៥០០ ឆ្នាំមុន ត្រូវបានដាក់តាំងពិព័រណ៍បណ្តោះអាសន្ន នៅ Step Pyramid of Djoser នៃទីលានវាលកប់សពបុរាណ Saqqara ។ អ្នកបុរាណវិទ្យាបានរកឃើញមឈូស ហើយបានរកឃើញថាមានសាកសពម៉ាំមីនៅខាងក្នុង ពួកគេក៏បានអនុវត្តកាំរស្មីអ៊ិច (X-rays) ដែលបង្ហាញពីរចនាសម្ព័នរបស់សាកសពម៉ាំមីបុរាណដែលបង្ហាញពីរបៀបរក្សាសាកសពទាំងអស់នោះ។
រដ្ឋមន្ត្រីក្រសួងបុរាណវិទ្យា និងទេសចរណ៍អេហ្ស៊ីប លោក អាលីដ អាល់អាណានី (Khaled el-Anany) បាននិយាយថារបកគំហើញទាំងនេះ គឺសុទ្ធសឹងតែជារាជវង្ស Ptolemaic ដែលគ្រប់គ្រងប្រទេសអេហ្ស៊ីបអស់រយៈពេលប្រហែលជា ៣០០ ឆ្នាំ ទៅ ៣២០ មុន។
លោក Khaled ក៏បានបញ្ជាក់ថា ពួកគេនឹងផ្លាស់ប្តូរមឈូសបុរាណទាំងនេះទៅជាសារមន្ទីរ Cairo ដែលយ៉ាងហោចចំនួនបី រួមទាំងសារមន្ទីរដ៏អស្ចារ្យអេហ្ស៊ីប (Great Museum of Egypt) ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងប្រទេសអេហ្ស៊ីប ក្បែរប្រាសាទហ្គីហ្សាពីរ៉ាមីតដ៏ល្បីល្បាញ៕ ដោយ៖ លឹម ហុង