វាពិតជាអស្ចារ្យណាស់ ដែលមនុស្សម្នាក់អាចមានទេពកោសល្យសិល្បៈអ្វីមួយ។ ជាមួយការលេចឡើងនៅលើបណ្តាញសង្គម នោះបុគ្គលទាំងនោះ ពុំត្រឹមតែអាចលេងតន្ត្រីបានដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏មានសមត្ថភាពអាចច្រៀងបានយ៉ាងពីរោះដ៏មិននឹកស្មានផងដែរ។
ជាក់ស្តែង ដូចក្មេងស្រីជំទង់ពិការភ្នែកទាំងគូម្នាក់នេះដែលមានឈ្មោះ Putri Ariani នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវីដេអូរបស់នាងលេងព្យាណូ និងច្រៀងបទ «Power of Love» ពិតជាពីរោះខ្លាំងសឹងលើសម្ចាស់ដើមតារាចម្រៀង Celine Dion ទៅទៀត។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានចូលខមិនក្រោមវីដេអូរបស់នាងថា «ពិតជាអស្ចារ្យណាស់ ខ្ញុំសង្ឃឹមថា នាងនឹងបានទៅចូលរួមក្នុងកម្មវិធី got talent នៅអាមេរិក និងទទួលបានប៊ូតុងមាស ពីគណៈកម្មការពុំខាន, យើងនឹងឃើញអ្នកនាងនៅក្នុងកម្មវិធី Asia’s Got Talent ទោះជាអ្វីក៏ដោយ Putri Airani ពួកយើងគឺជាគ្រឹះសម្រាប់អ្នកហើយ»៕ ដោយ៖ លឹម ហុង