នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងត្រេកអរជំនួសជាខ្លាំង ក្រោយពីបានឃើញស្ត្រីជាពលករខ្មែរម្នាក់ជាអ្នកខេត្តបាត់ដំបង មានសំណាងត្រូវរង្វាន់ធំពីឆ្នោតជាតិថៃ នូវទឹកប្រាក់ចំនួន ១២ លានបាត (ស្មើនឹងប្រមាណ ៣៩៧ ៦២០ ដុល្លារ) ឯណោះ។
ដំណឹងដ៏រំភើបរីករាយនេះ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ «ទឹកចិត្ត ពលករ ឆ្លងដែន» បានបង្ហោះរូបភាព និងអមសារអបអរសាទរថា៖ «ជួយត្រេកអរផង ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ12លានបាត (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន) 16-11-2020»។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Rea Trey ក៏បានបង្ហោះសាររំភើបជំនួសដែរថា៖ «ត្រេកអរជំនួសបងស្រីយើងគាត់ត្រូវរង្វាន់ទី1បាន2សន្លឹក បានលុយ12លានបាតម្តងនេះបង លើកក្រោយអូនសុំម្តងណា»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងហ្វេសប៊ុកជាច្រើនបានចូលខមិនសម្តែងការត្រេកអរ និងរំភើបចិត្តជំនួសបងស្រីខាងលើជាខ្លាំងថា៖ «ចូលរួមត្រេកអរផង, សំណាងណាស់ចែ ខ្ញុំជួយត្រេកអរផង តែប៉ុណ្ណឹងផុតក្រហើយ»។ រីឯអ្នកខ្លះទៀតថា «ខ្ញុំខុសមួយលេខឆ្នោតជាតិ មកត្រូវឆ្នោតកត់វិញ 661=150×150វិញ»។
តែយ៉ាងណា យើងមិនលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នា ចូលរួមផ្សងចាក់ឆ្នោតនោះទេ ព្រោះថា នេះត្រូវចាត់ទុកជាល្បែងញៀនមួយ ដែលអ្នកខ្លះត្រូវអស់ទ្រព្យសម្បត្តិលក់កេរ្តិ៍អាករ ផ្ទះសម្បែង និងសូម្បីរត់ចោលស្រុក ក៏ដោយសារតែឆ្នោតនេះផងដែរ (ជាការពិត)៕ ដោយ៖ លឹម ហុង