នៅស្ថានីយ៍រថភ្លើង នៃទីក្រុង Dongguan ខេត្ត Guang Dong ប្រទេសចិន ស្ត្រីម្នាក់បានធ្វើឲ្យមនុស្សម្នាមានការស្រឡាំងកាំង គ្រាគាត់ស្ទុះចូលក្នុងម៉ាស៊ីនត្រួតពិនិត្យសន្តិសុខ ដើម្បីតាម… មើលបង្វិចលុយរបស់ខ្លួន។
រូបភាពនេះបានរាលដាលពេញបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញស្ត្រីពាក់ស្បែកជើងកែងចោតខ្ពស់ លុតជង្គង់លើក្តាររំអិលជាមួយទំនិញផ្សេងៗទៀត។
តាមកាសែតប្រជាជនប្រចាំសប្តាហ៍ ការដែលស្ត្រីរូបនេះ មានទង្វើ “ខុសគេ” ព្រោះតែគាត់ខ្លាចបាត់បង្វិចលុយរបស់ខ្លួន។
មុននោះនាងបានយករបស់របរដាក់លើក្តាររំអិលចូលក្នុងម៉ាស៊ីនត្រួតពិនិត្យ រួចឱបបង្ខិច១ ដើម្បីឆ្លងទ្វារត្រួតពិនិត្យ។
ភ្នាក់ងារសន្តិសុខបានសំណូមពរឲ្យនាងយកបង្វិចចូលក្នុងឧបករណ៍ត្រួតពិនិត្យ។ បន្ទាប់ពីរារែកចិត្តមួយសន្ទុះ គាត់ក៏យកវាទៅដាក់លើក្តាររំអិល រួចក៏ស្ទុះចូលទៅក្នុងនោះជាមួយតែម្តង គាត់ក៏យកវាទៅដាក់លើក្តាររំអិល រួចក៏ស្ទុះចូលជាមួយតែម្តង ធ្វើឲ្យគេស្រឡាំងកាំងរកឃាត់ពុំទាន់។
បន្ទាប់ពីចេញផុតម៉ាស៊ីនត្រួតពិនិត្យភ្លាម នាងក៏យករបស់របរដើរលឿនទៅកាន់តំបន់រងចាំរថភ្លើង។
ក្រោយហេតុការណ៍ពុំធ្លាប់មាននេះ ស្ថានីយ៍រថភ្លើង Dongguan បានស្រែកប្រកាសកុំឲ្យពលរដ្ឋចូលក្នុងម៉ាស៊ីននេះ ព្រោះកាំរស្មី X-Ray អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
ដោយឡែកចំពោះស្ត្រីនេះ ប្រហែលគាត់បានប្រឹងប្រែងធ្វើការ សន្សំបានប្រាក់កាសមួយចំនួន ហើយខ្លាចបាត់ ទើបគាត់ប្រយ័ត្នប្រយែងដល់ថ្នាក់យកជីវិតទៅ… ប្តូរយ៉ាងនេះ!៕ ចន្ទ្រា