Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណាស់! ដូមីណូភីហ្សា បានធ្វើរឿងជាគំរូដ៏ល្អដល់សង្គមទៀតហើយ តាមរយៈការធ្វើភីហ្សាចំនួន ១៥០០ ភីហ្សា សម្រាប់…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយ ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយបានសម្រេចយកពហុកីឡដ្ឋានជាតិអូឡាំពិក ជាកន្លែងយកសំណាកអ្នកដែលមាន ការពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ «២៨ វិច្ឆិកា» សម្រាប់ការអនុវត្តការធ្វើតេស្តលើកទី២។ ហើយតាមរយៈកិច្ចការងារនេះផងដែរ នាវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ គេក៏បានឃើញវត្តមានរបស់ក្រុមលោកគ្រូ-អ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច បានចុះប្រមូលយកសំណាកយ៉ាងសស្រាក់សស្រាំ។

យ៉ាងណាមិញ ក្រោយពីបានឃើញនូវសកម្មភាព ដ៏យកចិត្តទុកដាក់ក្នុងការងារនេះ ហាងអាហារ «ដូមីណូភីហ្សា» ក៏បានបើកបង្ហាញនូវទឹកចិត្ត “ខ្មែរជួយខ្មែរ” តាមរយៈការធ្វើភីហ្សាចំនួន ១.៥០០ សម្រាប់ធ្វើជាអាហារពេលព្រឹក ទៅកាន់ក្រុមលោកគ្រូ-អ្នកគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសមត្ថកិច្ច ដើម្បីការចូលរួមចំណែកផ្តល់ជាកម្លាំងចិត្ត។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដូមីណូភីហ្សា បានបញ្ចាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហាងរបស់ខ្លួនចំនួន២សាខាគឺ “សាខា City Mall” និង “សាខា IFL” ដែលមានបុគ្គលិកពោរពេញទៅដោយភាពរហ័សរហួន និងមានទឹកចិត្តចំនួន ១៦ នាក់ និងព្រមទាំក្រុមការងារផ្សេងទៀត បានស្ម័គ្រធ្វើ និងចំអិនភីហ្សាដ៏ឈ្ងុយឆ្ងាញ់ចំនួន ១,៥០០ ភីហ្សា តាំងពីម៉ោង២ទៀបភ្លឺ រហូតដល់ម៉ោងជិត៦ព្រឹក ដោយជោគជ័យ ដើម្បីត្រៀមយកទៅចែកជូនដល់ ក្រុមលោកគ្រូអ្នកគ្រូពេទ្យ បងៗកងកម្លាំងមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចចាំបាច់ក្នុងការគ្រប់គ្រង និងធ្វើតេស្តវត្ថុសំណាកលើកទី២ ចំពោះបងប្អូនដែលបានប៉ះពាល់ទៅនឹង “ព្រឹត្តិការណ៍សហគម ២៨វិច្ឆិកា” ប្រមាណ ៦.០០០ នាក់ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិច។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលហាង «ដូមីណូភីហ្សា» បានចូលរួមធ្វើកិច្ចការងារសង្គម និងបានចែករម្លែកក្ដីស្រឡាញ់ ព្រមទាំងបណ្ដុះនូវគំនិតខ្មែរជួយខ្មែរដ៏ប្រពៃមួយនេះ។ ជាក់ស្ដែងនៅពេលដែលកូវីដ១៩ ចាប់ផ្ដើមផ្ទុះឡើងនៅប្រទេសកម្ពុជាលើកដំបូង ហាងដូមីណូភីហ្សា បានធ្វើយុទ្ធនាការ 1$ នៅរៀងរាល់ពេលដែលអតិថិជនធ្វើការកុម្ម៉ង់ភីហ្សា ដោយប្រើប្រាស់សេវាដឹកជញ្ជូនផ្ទាល់ របស់ក្រុមហ៊ុន ហើយដែលកាលនោះ ហាងដូមីណូភីហ្សា បានធ្វើការបរិច្ចាគជាភីហ្សាដល់ក្រុមគ្រូពេទ្យជួរមុខ ដែលមានទំហំទឹកប្រាក់ ៦០០០ ដុល្លារ ផងដែរ។ ដោយឡែកថ្មីៗនេះទៀត ដូមីណូភីហ្សា ក៏បានឧបត្ថម្ភភីហ្សាចំនួន ៧០០ ភីហ្សា ទៅកាន់កងកម្លាំងមានសមត្ថកិច្ចដែលបានចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលទឹកជំនន់ ក្នុងអំឡុងពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

ដូច្នេះហើយ សូមបងប្អូនទាំងអស់គ្នាចូលរួមអនុវត្តន៍ តាមការណែនាំរក្សាសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានល្អ ដើម្បីជៀសវាងការឆ្លងរីករាលជម្ងឺកូវីដ-១៩ កើនឡើង។ ក្នុងនោះ ត្រូវចូលរួមរក្សាអនាម័យតាមរយៈការលាងសម្អាតដៃ ពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន និងពិសេសកាត់បន្ថយគម្លាតឆ្ងាយសង្គម៕រក្សាសិទ្ធិដោយ៖CEN

×