ក្មេងប្រុសអាយុ ១២ ឆ្នាំ ម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ៣ ថ្ងៃ នៅក្នុងតំបន់ Oduduwa នៃរដ្ឋ Ondo ប្រទេសនីហ្សេរីយ៉ា ទើបត្រូវបានរកឃើញជាប់គាំងនៅចន្លោះដ៏តូចចង្អៀតមួយរវាងជញ្ជាំងផ្ទះ និងរបង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ Aduragbemi Saka បានរត់ចេញពីជីដូនរបស់គេ ហើយបានទៅលេងកាហ្វេតែម្នាក់ឯង ។ ក្មេងប្រុសនេះ បន្ទាប់មក បានចាប់ផ្តើមលេងនៅកន្លែងចន្លោះជញ្ជាំងផ្ទះ និងរបងគម្លាត ៣០ សង់ទីម៉ែត្រ និងក៏បានជាប់គាំងនៅខាងក្នុងនោះតែម្តង ។
ក្មេងប្រុសនេះបានចំណាយពេល ៣ ថ្ងៃ ដោយស្រែកយំតែម្នាក់ឯង គ្មានអ្នកដំណើរណាម្នាក់ចាប់អារម្មណ៍ពីសម្រែកយំរបស់គេទេ ។
ទីបំផុត អ្នកជិតខាងបានលឺសូរសម្លេងចម្លែក និងនាំគ្នាស្វែងរកមើល ។ ពួកគេពិតជាស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈរកឃើញក្មេងប្រុសម្នាក់កំពុងជាប់គាំងនៅក្នុងចន្លោះដ៏តូចចង្អៀតនោះ ។
ប៉ូលីសបានវាយកម្ទេចរបងផ្ទះ និងទាញក្មេងប្រុសនោះដែលគ្របដណ្តប់ដោយធូលី ដោយសុវត្ថិភាព ៕ ចន្ទី