Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ហុងកុង​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក និង Pfizer-BioNTech នៅ​ត្រីមាស​ទីមួយ​ឆ្នាំក្រោយ​

​ហុងកុង​បាន​បញ្ជា​ទិញ​វ៉ាក់សាំង COVID-19 ចំនួន ១៥ លាន​ដូ​ស ដែល​ការបញ្ជាទិញ​ត្រូវបាន​បែងចែក​ជា​ពីរ គឺ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់រ​បស់​ចិន និង​វ៉ាក់សាំង Pfizer-BioNTech ដោយ​ប្រជាជន​នៅ​ហុងកុង​នឹងត្រូវ បាន​ចាក់​វ៉ាក់សាំង​ពីរដង​ក្នុង​មនុស្ស​ម្នាក់​។ នេះ​បើ​យោងតាម​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam​។

​វ៉ាក់សាំង​ដំបូង​ចំនួន ១ លាន​ដូ​ស នឹង​ដឹក​ពី​ប្រទេស​ចិន​នៅ​ខែមករា ខណៈ​មួយ​លាន​ដូ​ស​ទៀត​នឹង​យក​ពី Pfizer-BioNTech ដែល​គ្រោង​នឹងធ្វើ​នៅ​ត្រីមាស​ទី ១ ឆ្នាំក្រោយ​។​

​រដ្ឋាភិបាល​មាន​គោលបំណង​ទទួលយក​វ៉ាក់សាំង​ចំនួន​សរុប ៣០ លាន​ដូ​ស ខណៈ​មនុស្ស​ម្នាក់ៗ​ត្រូវ​ការចាក់​វ៉ាក់សាំង​ចំនួន ២ ដង ដើម្បី​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​កំពុង​ពិភាក្សា​ទិញ​វ៉ាក់សាំង Oxford-AstraZeneca ផងដែរ ដោយ​រំពឹងថា​នឹង​មកដល់​នៅ​ចុងឆ្នាំ​២០២១​។​

​លោកស្រី Lam បាន​មានប្រសាសន៍ថា អាទិភាព​នឹងត្រូវ​បានផ្តល់​ដល់​មនុ​ស្សវ័យ​ចំណាស់​និង​ក្រុម​ងាយ​រងគ្រោះ​ដទៃទៀត​។ អតីត​ទីក្រុង​ស្ថិតក្រោម​អាណានិគម​អង់គ្លេស​មួយ​នេះ បាន​បញ្ចៀស​ពី​ការរីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ទីក្រុង​ធំៗ​ផ្សេងទៀត​នៅ​ជុំវិញ​ពិភព​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​។ ទីក្រុង​ហុងកុង​រាយការណ៍​ពី​ករណី​កូ​វីដ​ចំនួន ៧,៣០០​ចាប់តាំងពី​ខែមករា​ឆ្នាំ ២០២០ ដោយមាន​អ្នកស្លាប់​ចំនួន ១១៤ នាក់​៕ ប្រភព​៖ Reuters

×