Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុរជន​ចិន​នៅតែ​បន្ត​មក​បណ្ដាក់ទុន នៅ​ខេត្ត​ព្រះសីហនុ បើទោះបីជា​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ក៏ដោយ​

​ព្រះសីហនុ​៖ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ អ្នកវិនិយោគ​អន្តរជាតិ បានមក​បណ្ដាក់ទុនរ​ក​ស៊ី សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ បើទោះបីជា​ជំងឺ​កូ​វី​១៩ កំពុង រីក​រាលដាល​ជាស​កល ហើយ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​នូវ​ជំងឺ​នេះ​ផងដែរ​ក៏ដោយ ក៏​អ្នកវិនិយោគទុន ប្រទេស​ចិន​នៅតែ បោះទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ សំណង់​អាគារ​ពាណិជ្ជកម្ម​អចលនទ្រព្យ​ធំៗ នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ឥត​ដកថយ​។​

​គម្រោង​អាគារ​ពាណិជ្ជកម្ម​មួយ​កម្ពស់ ៣៤ ជាន់ របស់​ក្រុមហ៊ុន​ចិន CLOUD ដែល​គ្រោង​ប្រមាណ​ជា ២០០ លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​សាងសង់​។ ហើយ​ជំហាន​ទី ១ គឺ​ចំណាយ ១០០ លាន​ដុល្លារ​ដែលមាន បន្ទប់​ខុន​ដូ និង​ផ្ទះ​វីឡា ប្រមាណ​ជាង ១ ពាន់​បន្ទប់ បាន​ចាប់ដំណើរការ ដែលមាន​រយៈពេល ៣ ឆ្នាំ បើ​មិនមាន​ការរំខាន​ពី​ជំងឺ​កូ​វីដ​១៩​។​

​ដោយមាន​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ ធ្វើអោយ ប្រទេសជាតិ មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ហើយ​អ្នកវិនិយោគទុន​បរទេស​មាន​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចនេះហើយ​ទើប​អ្នក​វោ​និ​យោគ ហ៊ាន​ចំណាយ​បោះទុន​រាប់រយ​លាន​ដុល្លារ មកលើ​ទឹកដី​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្នុងនោះដែរ​អ្នកវិនិយោគទុន បរទេស​នៃ​ប្រទេស​ចិន​ក៏បាន​លើកឡើងថា​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កម្ពុ​ជាមាន​ទំនុកចិត្ត​លើ អ្នកវិនិយោគ​ប្រទេស​ចិន បើទោះបីជា​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក៏​ប្រទេស​ចិន​មិន​បោះបង់ចោល កម្ពុជា នឹង បន្ត​ការអភិវឌ្ឍន៍ វិនិយោគ គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​មានការ​អភិវឌ្ឍ​រហូត​ចប់​គោលដៅ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN


×