Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីភ្លើងឆេះព្រៃ អូស្រ្តាលីព្រមានពីទឹកជំនន់

ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភ្លើងឆេះព្រៃបានគំរាមកំហែងដល់តំបន់បេតិកភណ្ឌពិភពលោករបស់ អូស្ត្រាលី ប្រជាជនរាប់ពាន់នាក់នឹងប្រឈមមុខទឹកជំនន់នៅលើឆ្នេរកោះភាគខាងកើតនៃតំបន់ត្រូពិកនៅថ្ងៃអាទិត្យ (១៣ ធ្នូ)ម្សិលមិញនេះ ដោយឆ្នេរសមុទ្រត្រូវបានបិទ ហើយអាជ្ញាធរបានទទូចឲ្យប្រជាជនប្រញាប់ប្រញាល់រកបាវខ្សាច់ដាក់នៅក្នុងផ្ទះរបស់ពួកគេរៀងខ្លួនៗ។

កម្រិតទឹកភ្លៀងប្រមាណ ៤៧៥ មីល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង មុនការិយាល័យឧតុនិយមបានចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរសម្រាប់តំបន់ព្រំប្រទល់ជាប់រវាងរដ្ឋញូវសៅវែលនិងរដ្ឋឃ្វីនលែនដែលជាតំបន់មានប្រជាជនរស់នៅច្រើនរួមទាំងរដ្ឋធានីប្រ៊ីសបែននៃរដ្ឋឃ្វីនលែន។

មួយសប្តាហ៍មុននោះ ប្រជាជននៅកោះ ហ្វ្រេស័រ (Fraser) ត្រូវបានគេជម្លៀសដោយសារភ្លើងឆេះព្រៃ ដោយសង្ឃឹមថាភាពអាកាសធាតុសំណើមនឹងធ្វើឱ្យអណ្តាតភ្លើងថយចុះជាងមហន្តរាយកាលពីជាងឆ្នាំមុន។ អ្នកវិទ្យាសាស្ដ្រចាត់ទុកថាអាកាសធាតុប្រែខុសប្រក្រតីនៅដើមរដូវក្តៅនៅអូស្ត្រាលី។ ព្យុះ La Nina នឹងនាំយកនូវតំណក់ទឹកភ្លៀងខ្លាំងរួមផ្សំនឹងការប្រែប្រួលអាកាសធាតុ។
កោះ Fraser ដែលជាកោះខ្សាច់ធំជាងគេបំផុតនៅលើពិភពលោក ឥឡូវនេះស្ថិតនៅក្រោមការព្រមានពីទឹកជំនន់ ដែលរួមបញ្ចូលទាំងការជំរុញឱ្យអ្នកបើកបរចៀសវាងប្រើប្រាស់ផ្លូវថ្នល់ជុំកោះមួយនេះ ទីដែលទឹកបានកើនឡើងរួច។

លោក ចាស្ទីន រ៉ូប៊ីនសុន ប្រធានការិរយាល័យឧតុនិយមជលសាស្ត្រជាន់ខ្ពស់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖«មានប្រព័ន្ធព្យាករណ៍អាកាសធាតុដែលមានភាពច្បាស់លាស់ ដែលយើងនិងរំពឹងនូវអ្វីដែលមិននឹកស្មានដល់។»
ការព្រមាននេះកើនឡើងបន្ទាប់ពី រដ្ឋឃ្វីនលែនបានបើកព្រំដែនរបស់ខ្លួនទៅកាន់រដ្ឋដែលជាប់គ្នាដទៃទៀត បន្ទាប់ពីវាបានបិទដោយសារកូវីដ១៩។ អាជ្ញាធរបានទទូចដល់ប្រជាជនដែលធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាកចុងឆ្នាំត្រូវមានការប្រុងប្រយ័ត្ន ព្រោះពួកគេប្រហែលជាមិនស្គាល់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។

លោក Carlene York ស្នងការទទួលបន្ទុកសេវាកម្មសង្គ្រោះបន្ទាន់នៅរដ្ឋ New South Wales បាននិយាយថា៖«វាមិនមែនជាពេលវេលាដែលត្រូវឆ្លៀតយកឱកាសបើកបរឆ្លងកាត់ទឹកជំនន់ទាំងនោះទេ” ។ “ត្រូវដឹងអំពីតំបន់ជុំវិញរបស់អ្នកនិងកន្លែងដែលអ្នកអាចចតយានយន្តរបស់អ្នកឬអ្នកប្រហែលជាកំពុងបើកបរ” ។ សេវាកម្មបន្ទាន់បានជួយសង្គ្រោះមនុស្ស ៤ នាក់ក្នុងនោះមានមួយចំនួនពីរថយន្តដែលជាប់នៅលើផ្លូវលិចទឹកនិងបានទទួលការអំពាវនាវប្រមាណ ៧០០ នាក់។ នៅតំបន់ Gold Coast ដែលមានប្រជាជនច្រើននៅភាគខាងត្បូងនៃ Brisbane អាជ្ញាធរបានបិទឆ្នេរដោយសារតែការធ្វើដំណើរដ៏គ្រោះថ្នាក់
ខណៈសេវាសង្គ្រោះបន្ទាន់បានបង្កើតទីតាំងជាច្រើនដែលមនុស្សអាចស្តុកទុកជាមួយបាវខ្សាច់៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

 

×