ភ្នំពេញ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយបុរសរូបនោះ បានចាប់នារីម្នាក់អារក ដែលខ្លួនសុំ ស្រលាញ់មិនបាន ប៉ុន្តែនាងបានរងរបួសជាទម្ងន់ មិនស្លាប់នោះទេ ក៏ប្តឹងប៉ូលិសអោយតាមចាប់ខ្លួនកាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវេលាម៉ោង១៦ក្នុសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនជាប់ចោទ ខាងលើឈ្មោះ ភាព ម៉ក់ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួនតាមបណ្ដឹង របស់ស្ត្រីម្នាក់ឈ្មោះ ខាត់ សុខជា អាយុ២៧ឆ្នាំស្នាក់នៅភូមិ ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
នាងជនរងគ្រោះបានរៀបរាប់ថា៖ នៅមុនពេលកើតហេតុ កាលពី៣ថ្ងៃមុន គឺថ្ងៃទី១៥ខែកុម្ភៈ ឈ្មោះ ម៉ក់ នេះបានព្យាយាមតាមសុំ ស្រលាញ់នាង តែនាងមិនព្រមដោយសារបុរសនេះវ័យក្មេងជាងនាងនិងមានអត្តចរិកមិនល្អ មិនអាចអោយនាងទទួលយកបាន។ លុះនៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលនាងកំពុងជួបជុំមិត្តភក្តិ អង្គុយផឹកស៊ីសប្បាយនៅមុខបន្ទប់ផ្ទះជួល ចាប់តាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៤កន្លះល្ងាច ក៏ស្រាប់តែឃើញជននេះដើរមកចាប់ទាញសក់របស់នាងទៅក្រោយ រួចយកកូនកាំបិតចាប់អារ ក របស់នាងរួចរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាជន ជិតខាងនាំគ្នាចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋាន
ចាត់ការតាមច្បាប់ ចោទពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា៕ ដោយ៖បញ្ញាស័ក្តិ