សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង០,២៣%នារសៀលថ្ងៃម្សិលមិញបន្ទាប់ពីទីផ្សារបិទការជួញដូរ។ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់នៅរយៈពេលបីថ្ងៃមុន សន្ទស្សន៍ផ.ម.ក. ក្នុងថ្ងៃព្រហស្បតិ៍ បានងើបឡើងមកវិញ០,២៣% ដល់៦៤៥,៨៩ ពិន្ទុ។
ភាគហ៊ុនកំពង់ផែស្វយ័តព្រះសីហនុ (PAS) អេស៊ីលីដា (ABC) និងPEPC បានកើនឡើងដល់១៤.០០០៛ ១៧.០៦០៛ និង ២.៩៨០៛។
ផ្ទុយទៅវិញ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន GTI និង ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះមកត្រឹម៥.៩៤០៛ ៣.២៥០៛ និង១.៣៣០៛។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ PPAP បានរក្សាថ្លៃថេរដដែល ត្រឹម១១.៦០០៛។ ទំហំជួញដូរភាគហ៊ុនសរុបគឺ ២០៦,៥៩លានរៀល ដែលភាគហ៊ុនPPSP និងABC មានចំណែកដល់ទៅ៥០% និង៣៨% រៀងគ្នានៃទំហំសរុប៕
រក្សាសិទ្ធិដោយ៖CEN