ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ 1+plush 7 t មួយគ្រឿងបានសម្រេច កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ពីជនរងគ្រោះម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យថ្មី ផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។
បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះ រួចមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព លុះនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ដា វីន ភេទប្រុស អាយុ ១៦ឆ្នាំមុខរបរសិស្ស នៅចំណុចផ្ទះជនសង្ស័យ ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងម៉ូតូមួយគ្រឿង ដែលជាមធ្យោបាយជិះសម្រាប់ធ្វើសកម្មភាពឆក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការកសាងសំណុំរឿងនិងអនុវត្តន៍តាមនីតិវិធី៕រក្សាសិទ្ធិដោយ៖មីដា