Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ពាក្យ​អ្វី​ជូនពរ​ពួកគាត់​ទេ​! ខាង​ស្រី​អាយុ ១៩ ឆ្នាំ សម្រេច​ទទួលយក​ខាង​ប្រុស​អាយុ ៣០ ឆ្នាំ ហើយ​ថែមទាំង​ជា​ជនពិការ​…

ភ្នំពេញ៖ ​មិនបាច់​រៀបរាប់​ច្រើន ក៏​ប្រិយមិត្ត​បានដឹងហើយថា ពាក្យ​ថា​សេចក្តីស្រឡាញ់គឺជា​ទូទៅ​កើតឡើង​ដោយ​ចិត្ត​និង​ចិត្ត ប៉ុន្តែ មនុស្ស​ខ្លះ​ក៏​ថា​កើតឡើង​ដោយសារ​ក្តី​អាណិត​ធំ​ជាង តើ​ពិតមែន​ទេ​?​។ ព្រោះថា អ្នកខ្លះ​មាន​រូបសម្បត្តិ​កាយសម្បទា​ល្អ ប៉ុន្តែ បែរជា​សម្រេច​ទទួលយក​ដៃគូ​ជីវិត​មាន​កាយសម្បទា​ពុំ​គ្រប់លក្ខណៈ​ទៅវិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​តែង​និយាយថា នេះ​ក៏​ព្រោះ​មកពី​សេចក្តី​អាណិត​ធំ​ជាង​សេចក្តីស្រឡាញ់ ឬ ហៅថា​ព្រេង​កម្ម​វាសនា​ចារ​មក ឬ​គូព្រេង​ពី​អតីតជាតិ​។​

​តួយ៉ាង ដូចជា​គូស្នេហ៍​មួយគូ​នេះ​អ៊ីចឹង បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ជាខ្លាំង ខណៈ​នារី​វ័យក្មេង​ម្នាក់​បានសម្រេច​ចិត្ត​ទទួល​បុរស​ពិការ​ជើង​ម្នាក់​ជា​គូជីវិត បើទោះជា​ខ្សែជីវិត​ទៅខាង​មុខ​នាង​ត្រូវ​រែកពន់​ជំនួស​ប្តី​ជា​ជនពិការ​យ៉ាងណា​។ គូ​ស្នេហា​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ថ្មីៗ​នេះ ខាង​ប្រុស​ត្រូវ​បានដឹងថា​មាន​អាយុ ៣០ ឆ្នាំ (​ពិការ​ជើង​) មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ចំណែក​ខាង​ស្រី​អាយុ​ទើប ១៩ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។​

​ទន្ទឹមនេះ​ផងដែរ ថៅកែ​ហាង​ពេជ្រ ទ្រី ដា​ណា ដោយ​ឃើញ​គូរ​ឲ្យ​អាសូរ និង​អនិច្ចា​ខ្លាំងពេក អ្នកស្រី​ក៏បាន​ឧបត្ថម្ភ​ជា​ចំណង​ដៃដល់​គូស្នេហ៍​នេះ​នូវ​ថវិកា​ចំនួន ៥០០ ដុល្លារ ផងដែរ​។​

​ក្នុងនោះ អ្នកស្រី ទ្រី ដា​ណា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​អបអរសាទរ​ប្អូន​ទាំង​២​ផង អាណិត ហើយក៏​រំភើបចិត្ត បង​សុំ​ចងដៃ​ប្អូន​ទាំងពីរ 500$ ជីវិត​យើង មិនអាច​ល្អ​គ្រប់យ៉ាង​ទេ សំខាន់​យើង​ចេះ​ទទួលយក យើង​ពេញចិត្ត យើង​តស៊ូ មិន​បោះបង់​។ ចាប់ដៃគ្នា​ហើយ ប្អូន​ត្រូវ​ផ្ដល់​កម្លាំងចិត្ត​ឱ្យ​គ្នា ព្យាយាម​ដើម្បី​ជីវិត ទៅ​ថ្ងៃមុខ​។ ផ្លូវ​ជីវិត​គូ​នេះ ប្អូន​ទាំងពីរ​ជា​អ្នក​ជ្រើសរើស ត្រូវ​ស្រលាញ់គ្នា​ដល់​ចាស់​រៀងៗ​ខ្លួន ខាង​ប្រុស អាយុ ៣០​ឆ្នាំ ពិការ​ជើង នៅ​ខេ​ត​ហ​ត​តាកែវ ឯខាង​ស្រី​អាយុ ១៩​ឆ្នាំ នៅ​ខេត្តកណ្ដាល​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×