ភ្នំពេញ៖ ជុំវិញរឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធ រវាងលោកឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា នោះប្រិយមិត្តជាច្រើនបានទទួលជ្រាបហើយ ក្រោយពីអ្នកនាង ម៉ាលីណា បានប្រកាសលែងលះជាសាធារណៈ កាលពីពេលកន្លងមកនេះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ រហូតអ្នកខ្លះថាការលេងសើចប៉ុណ្ណោះ។
តែយ៉ាងណា ក្រោយអ្នកនាង ម៉ា លីណា បានចេញវីដេអូទម្លាយចេញដំបៅក្នុងចិត្តអស់រយៈពេល ១៣ ឆ្នាំ មក ក៏បានធ្វើគ្រប់គ្នាអស់មន្ទិលថានេះជារឿងពិតមែន។ ជាការពិតណាស់ ក្នុងថ្ងៃបុណ្យណូអែល កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ គឺពុំឃើញមានវត្តមានអ្នកនាង ម៉ាលីណា នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃដូចមុនទៀតទេ ខណៈលោកឧកញ៉ា ឌួង ឆាយ បានប្រារព្ធពិធីនេះជូនកូនៗប្រុសស្រីទាំង៣នាក់ ដែលមើលទៅពិតជាកម្សត់ខ្លាំងណាស់ បន្ទាប់ពីបានសុំការអនុញ្ញាតពីភរិយាយកមកផ្ទះ។
ដោយឡែក ងាកមកស្តាប់ស្ត្រីម្នាក់ដែលគេស្គាល់ថាជាគ្រូហុងស៊ុយ មានរហស្សនាមថា «ចៅម៉ែ» ចេញនូវវីដេអូប្រមាណ ១៨នាទី ទស្សទាយជុំវិញរឿងរ៉ាវលែងលះគ្នារវាងឧកញ៉ា ឌួង ឆាយ និងភរិយាគឺលោកជំទាវ ដេត ម៉ាលីណា ដោយអះអាងច្បាស់ៗថាអ្នកទាំងពីរមិនបែកគ្នាឡើយ។
ក្នុងនោះ អ្នកគ្រូហុងស៊ុយសម្តីផ្អែមរូបនេះ បានលើកឡើងហេតុផលថា៖ «រឿងផ្ទៃក្នុងយើងមិនដឹងយ៉ាងណាទេ ប៉ុន្តែ បើរឿងបែកគ្នា គឺមិនអាចដាច់ខាត ដោយសារមានកូនស្រីពៅ «រាជនីគុជ» ចូលមកដល់ ដែលជាដួងកែវជីវិតរបស់ពួកគាត់ទាំងពីរ តើឲ្យពួកគាត់បែកទៅណា។
អ្នកគ្រូ ចៅម៉ែ សូម្បីហ៊ាននិយាយថា ប្រសិនបើ ដួង ឆាយ និង ម៉ា លីណា បែកគ្នារហូតមែន ឲ្យជេរបញ្ចោចុះ។ ព្រោះថា គ្មានមនុស្សស្រីប្រុសណាផ្សេងមកជំនួស ឬជាគូជីវិតនឹងពួកគាត់ទាំងពីរបាននោះទេ ពួកគាត់ទាំងពីរនាក់មានបុណ្យស្មើគ្នា ជាគូវាសនានឹងគ្នា។
អ្នកគ្រូចៅម៉ែ ក៏បានសរសើរផងដែរ បើគេមើលទៅតាមតាង៉ូវហេង គឺ ដួង ឆាយ ជាមនុស្សមានគុណធម៌ មិនវាយប្ញកពាចំពោះបងប្អូនណានោះទេ ពោលគឺរូសរាយរាក់គួរឲ្យសរសើរ។ រីឯប្រពន្ធវិញ និយាយសឹងមិនចង់ហើបមាត់ សុភាពរាបសាត្រឹមត្រូវណាស់។
ជាចុងក្រោយ អ្នកគ្រូ ចៅម៉ែ បានបញ្ជាក់ឲ្យដឹងបន្ថែមថា រាជនីគុជ (កូនស្រីពៅ) នឹងគ្របអ្នកទាំងពីរ។ ហេតុនេះទាំង ឌួង ឆាយ និងអ្នកនាង ម៉ា លីណា នឹងមិនត្រូវព្រាត់ប្រាសគ្នាទៅណានោះទេ គឺត្រូវរស់រួមគ្នាដើម្បីចិញ្ចឹមរាជនីគុជឲ្យមានអនាគតដ៏រុងរឿង ព្រោះរាជនីគុជហ្នឹងគេបុណ្យខ្លាំងណាស់៕ រក្សាសិទ្ធដោយ៖ លឹម ហុង