Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ផ្សេងៗ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ត្រូវបាន​អនុញ្ញាត​…

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ថា ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​បាន​អនុញ្ញាតឱ្យ ភោជនីយដ្ឋាន ជាមួយនឹង​ហាង​ទំនិញ​ផ្សេងៗ ដែលមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា បើក​ដំណើរការ​ដូច​ធម្មតា​ឡើងវិញ ប៉ុន្តែ​ការបើក​ឡើងវិញ​នេះ គឺ​ត្រូវគោរព​តាម​វិធានការ​អនាម័យ របស់​ក្រសួងសុខាភិបាល​ជា​ចាំបាច់ ។​

​គួររំលឹកថា បន្ទាប់ពី​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​លើកដំបូង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ និង​ចាំបាច់​មួយចំនួន​ភ្លាមៗ ដោយមាន​ការបិទ​ភោជនីយដ្ឋាន និង​ហាង​ទំនិញ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​អ្នក​ដែល​បាន​ចូលទៅ​ពិសា​អាហារ និង​ទិញ​ទំនិញ​នៅ​ទីនោះ ទាំង​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅធ្វើ​តេស្ត​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ក្នុងនោះ មនុស្ស​ខ្ទង់​ម៉ឺន​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ត្រូវបានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ឃើញ​វិជ្ជមាន​ចំនួន ៤១​នាក់ ប៉ុន្តែ​ពួកគេ​ព្យាបាល​ជាសះស្បើយ​ជិត​អស់ហើយ ។

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ក្នុងចំណោម​អ្នកជំងឺ​ទាំង​៤១​នាក់ មាន​ចំនួន​៣៧​នាក់​បានជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នកជំងឺ​៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​នៅឡើយ​។​

​សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ចំនួន ៣៦៤​នាក់ ក្នុងនោះ អ្នកជា​សះស្បើយ ចំនួន ៣៥៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ៨​នាក់ ៕​រក្សាសិទ្ធិដោយ៖CEN

×