Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំ ក​សិ​-​ឧស្សាហកម្ម ០៦​មុខ ប្រមូល​ផល​មានតម្លៃ​ជិត ២​ពាន់​លាន​ដុល្លារ​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្មីៗ​នេះ បានបង្ហាញ​នៅលើ Facebook ផ្លូវការ​របស់លោក អំពី​វ​ឌ្ឍ​ភាព​នៃ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ ចំនួន ០៦​មុខ រួមមាន ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយចន្ទី ដំណាំ​ស្វាយ ដំណាំ​ចេកអំបូង​លឿង ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) និង​ដំណាំ​ម្រេច ក្នុង​ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍​វឌ្ឍនភាព​ដំណាំ​ក​សិ​-​ឧស្សាហកម្ម គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ការប្រមូល​ផលដំណាំ​ទាំង ០៦​មុខ នេះ មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ រួមមាន​ដំណាំ ÷

១- ដំណាំ​ដំឡូង​មី : ផ្ទៃដី​ដាំ​ដុះ​ចំនួន ៦៥៦ ៨៦៨ ហិកតា , ផ្ទៃដី​ប្រមូល​ផល​ចំនួន ៥៨២ ០៥៥ ហិកតា , រោងចក្រ​កែច្នៃ​មាន​ចំនួន ៩ និង​ក្រុមហ៊ុននាំចេញ​ចំនួន ៣៨ , បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៧ ០៧៥ ៤៩៤​តោន ។​

២- ដំណាំ​ស្វាយចន្ទី : ផ្ទៃដី​ដាំ​ដុះ​ចំនួន ២៣៦ ៤៧១​ហិកតា , ផ្ទៃដី​ប្រមូល​ផល​ចំនួន ១៦៥ ៦៧០​ហិកតា , បរិមាណ​ផល​ប្រមាណ​ជា ២៤២ ១៧៧​តោន , បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២១៨ ៨៨៤,២៩​តោន ។​

៣- ដំណាំ​ស្វាយ : ផ្ទៃដី​ដាំ​ដុះ​ចំនួន ១២៦ ៦៦៨​ហិកតា , ផ្ទៃដី​ប្រមូល​ផល​ចំនួន ៩១ ១០៤​ហិកតា , បរិមាណ​នាំចេញ​ស្វាយ​ស្រស់ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៩៤៥ ២៧៤ តោន , ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៤៧​ក្រុមហ៊ុន និង​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ៤៨ (​ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និង​ម្ចាស់​ចម្ការ ១២)​។​

៤- ដំណាំ​ចេកអំបូង​លឿង (​ឆ្នាំ​២០២០)
: ផ្ទៃដី​ប្រមូល​ផល​ចំនួន ១៥ ៩៤៥​ហិកតា , ទិន្នផល​ជា​មធ្យម​ចំនួន ៣០​តោន​/​ហិកតា , បរិមាណ​ផល​ប្រមាណ​ជា ៤៧៨ ៣៥០​តោន , បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៣១៣ ៤១០.៩៤​តោន , ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​មាន​ចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុន​ចំនួន ១១ បាននិងកំពុង​ប្រិ​តិ​ប​ត្កិ​ការនាំចេញ​។​

៥- ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) : ផ្ទៃដី​ដាំ​ដុះ​ចំនួន ១៤ ៤០៧​ហិកតា , ផ្ទៃដី​ប្រមូល​ផល​ចំនួន ១១ ៥១៤​ហិកតា​
, ទិន្នផល​ជា​មធ្យម​ចំនួន ១៣.៨៨​តោន​/​ហិកតា , បរិមាណ​ផល​ប្រមាណ​ជា ១៥៩ ៨៣៣​តោន , បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ១៧៤.៥២​តោន , ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន ១៥ ។

៦- ដំណាំ​ម្រេច : ផ្ទៃដី​ដាំ​ដុះ​ចំនួន ៦ ៨២២ ហិកតា , ផ្ទៃដី​ប្រមូល​ផល​ចំនួន ៦ ០០៤ ហិកតា , ទិន្នផល​ជា​មធ្យម​ចំនួន ៣.១៣​តោន​/​ហិកតា , បរិមាណ​ផល​ចំនួន ១៨ ៨២៩​តោន , បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៥ ០០៥.៦៥​តោន , ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៣០​ក្រុមហ៊ុន ។

​សូមបញ្ជាក់ថា សរុប​ការប្រមូល​ផលដំណាំ​ទាំង​០៦​មុខ​នេះ មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×