ភ្នំពេញ៖ បុរសម្នាក់បានបង្ហាញអារម្មណ៍ទទួលយកស្ទើរពុំបាន ក្រោយពីកូនប្រុសជាទីស្រឡាញ់របស់គាត់ ត្រូវឆ្កែខាំយកទៅចាក់វ៉ាក់សាំងពីរដង ស្រាប់តែ ៧ ថ្ងៃក្រោយមក បែរជាលេចចេញអាការៈដ៏មិននឹកស្មានទាំងនេះ។
នេះបើយោងបុរសជាឪពុកមានតាមគណនីហ្វេសប៊ុកឈ្មោះ Ear Vibol បានសរសេររៀបរាប់ទាំងក្តីព្រួយបារម្ភ និងក៏អំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមជួយប្រាប់ផង ប្រសិនបើមានគ្រូពេទ្យណាខ្លាំងពូកែអាចព្យាបាលជំងឺឆ្កែខាំនេះបាន ខណៈកូនប្រុសរបស់គាត់កំពុងព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាថា៖ «ហេតុអីរឿងមួយនេះធ្លាក់លើកូនជាទីស្រឡាញ់របស់ខ្ញុំ មិនអាចធ្វើចិត្តមិនអាចទទួលយក កូនខ្ញុំត្រូវបានឆ្កែខាំ ហើយកបានចាក់វ៉ាក់សាំង នៅផ្ទះពេទ្យចំនួនពីដង ដល់បាន៧ថ្ងៃកូនខ្ញុំក្តៅញាក់ និងមានអាការៈធ្ងន់ធ្ងរ ឥឡូវកូនខ្ញុំបាត់ការចងចាំ ហើយវង្វេង និងកាយវិកាចម្លែកៗ ហើយមានធ្វើសំឡេងតាមឆ្កែព្រុសទៀត បើបងប្អូនមានដំណឹង ខាងណាអាចព្យាបាលជំងឺឆ្កែខាំនេះបាន សូមមេត្តាប្រាប់ខ្ញុំបាទផង សូមជួយយកបុណ្យទៅពុកម៉ែបងប្អូនអើយ ពេលនេះខ្ញុំនៅមន្ទីរពេទ្យគន្ធបុប្ផា កំពុងរង់ចាំការពិនិត្យតាមដានមេរោគដោយគ្រូពេទ្យ»។
ក្រោយពីបានឃើញកូនប្រុសខាងលើ ស្ថិតក្នុងស្ថានភាពជំងឺបែបនេះ មហាជនជាច្រើនក៏បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង និងបានជួយផ្តល់ជាយោបល់ផ្សេងៗគ្នាថា៖ «ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រ គ្មានវ៉ាក់សាំងការពារជំងឺឆ្កែឆ្កូតនេះទេ ។ ពេទ្យមួយចំនួនគាត់ចាក់ការពារតេតាណុស ធម្មតាទេ មិនមានវ៉ាក់សាំងប្រឆាំងជំងឺឆ្កែឆ្គួតទេ, ម៉ែខ្ញុំឆ្កែខាំគាត់ដែរ ខាំឡើងខ្លាំង ហើយគាត់ទៅចាក់ថ្នាំឆ្កែឆ្កួត ឥឡូវជាហើយ បងឯងកុំចាក់វ៉ាក់សាំងថ្ងៃ ទៅចាក់ថ្នាំឆ្កែឆ្កួតបានត្រូវ ម៉ែខ្ញុំចាក់អស់ដប់ម្ជុល បាត់ហើយ, ខ្ញុំធ្លាប់កូនខ្ញុំកាលនៅអាយុ៣ឆ្នាំឆ្កែ ខាំទៅចាក់ប៉ាស្ទ័ររាល់ខែ ខានតែ១ខែពេលក្ដៅខ្លួន វាធ្វើដូចឆ្កែអ៊ីចឹងហើយខ្ញុំប្រញាប់យកទៅចាក់ទៀត រហូតគ្រប់ដូសវាទើបជា, ចាក់ពេទ្យតាមផ្ទះអត់បាត់ទេ បើស្រឡាញ់កូនពិតមែនយកទៅពេទ្យប៉ាស្ទ័រ ក្រុងភ្នំពេញទៅជាហើយ….។ រីឯអ្នកខ្លះទៀត ក៏បានប្រាប់ពិធីសង្គ្រោះបឋមចែករំលែកសម្រាប់អ្នកជួបបញ្ហានេះនៅថ្ងៃក្រោយថា៖ «បើឆ្កែខាំភ្លាមកុំភ្លេចលាងទឹកសាប៊ូ ឲ្យលឿនសិន ជាបឋម, ថ្ងៃមុនឆ្កែមិនដឹងមកពីណាមកខាំខ្ញុំដល់ផ្ទះ ហើយខ្ញុំបានលៀងនឹងសាប៊ូ ហើយយកអាកុលបាញ់លើមុខរបួស បន្ទាប់មកទៅពេទ្យចាក់ថ្នាំបីដង គីប្រាំថ្ងៃម្ដង ហើយអត់មានអការៈអ្វីទេ តែភ័យគេងអត់លក់ដែរនឹងលោកគ្រូ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង