ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស RX300បើកបរ ឆ្លងផ្លូវបណ្ដាលរងការខូចខាតមួយកំណាត់មុខសំណែកឯអ្នកបើកបរទាំងសងខាងមិនរករបួសនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10 និង 30 នាទីព្រឹកថ្ងៃទី 28 ខែធ្នូឆ្នាំ 2020នៅក្នុងបណ្ដោយផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកព្រូសពាក់ផ្លាកលេខភ្នំពេញ 2BI-4459រងការខូចខាតមួយកំណាត់មុខស្រី្តជាអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីសពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AL-3518 រងការខូចខាតកំពិតទ្វារក្រោយផ្នែកខាងឆ្វេង អ្នកបើកបរដោយបុរសជនជាតិចិនម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រុសមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ R6 ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តlexusRX300 មួយគ្រឿងបើកបរដោយបុរសជនជាតិចិន ឆ្លងផ្លូវជាន់ហ្វ្រាំងមិនទាន់បណ្ដាលឲ្យជ្រុលចង្កូតទៅបុកចំទ្វារក្រោយផ្នែកខាងឆ្វេងចំពិតរីឯរថយន្តព្រោះបានរងការខូចខាតមួយកំណាត់មុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រោយកើតហេតុភាគីរថយន្តទាំងសងខាងទាមទារ សំណងសងទាំងសងខាងនៅកន្លែងកើតហេតុ តែដោយសារតែធ្វើការដោះស្រាយគ្នា មិនត្រូវឬក៏ប្រគល់ឲ្យទៅនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីខាងរថយន្តទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ពន្លឺ