តាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិឯកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump បានថយចុះ៦០០លានដុល្លារ ហើយធ្លាក់៩២ចំណាត់ថ្នាក់ មកនៅលំដាប់ទី២៤៨ នៃបញ្ជីអ្នកមានបំផុតប្រទេសអាមេរិក ។
Forbes ប៉ាន់ប្រមាណថា លោកត្រាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,១ប៊ីលានដុល្លារ។ អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់លោកត្រាំបានធ្លាក់តម្លៃជាង៤០០លានដុល្លារ ក្នុងអំឡុងពេល១ឆ្នាំកន្លងមក ពិសេសគឺបណ្តាអគារនៅបុរីញូយ៉ក។ លោកក៏បានចំណាយលុយឯកជនប្រមាណ៦៦លានដុល្លារ សម្រាប់យុទ្ធនាការស្វែងរកសំឡេងឆ្នោត និង២៥លានដុល្លារ ដើម្បីដោះស្រាយករណីប្តឹងប្តល់ទាក់ទងដល់សកលវិទ្យាល័យត្រាំ។
ទ្រព្យរបស់ Donald Trump រាប់រយលានដុល្លារថយចុះក្នុងអំឡុងមិនបាន១ឆ្នាំផង
ក្នុងបញ្ជីអ្នកមានបំផុតប្រទេសអាមេរិកអ្នកនាំមុខនៅតែជាលោក Microsoft – Bill Gates ដដែលដែលមានទ្រព្យសម្បត្តិប៉ាន់ស្មាន ៨៩ប៊ីលានដុល្លារ កើនឡើង៨ប៊ីលានដុល្លារ ប្រៀបទៅឆ្នាំទៅម៉ិញ។ ចំណែកថៅកែរបស់អាម៉ាស្សូន មានទ្រព្យសម្បត្រិ៨១,៥ ប៊ីលានដុល្លារ កើនឡើង១៤,៥ប៊ីលានដុល្លារប្រៀបធៀបនឹងឆ្នាំ២០១៦ ឈរនៅលំដាប់ទី៣ គឺវិនិយោគគិន Warren Buffet ដែលមានទ្រព្យសម្បត្តិ៧៨ប៊ីលានដុល្លារ។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកទាំងអស់មានប្រមាណ ២.៧០០ប៊ីលានដុល្លារ៕