ភ្នំពេញ ៖ ខ្វះការរក្សាសុវត្ថិភាពមែន ! ដែកសរសៃ ធ្លាក់ពីលើការដ្ឋានសំណង់អគារខ្ពស់ ត្រូវចំជើងមនុស្សបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ដែលហេតុការណ៍នេះ កើតឡើងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា ការរដ្ឋានសាងសង់ខាងលើ ពិតជាមានមានមនុស្សរងរបួសដោយសារ ការធ្លាក់ដែរសសៃថ្នាំងអំពៅទំហំ ១២លី បណ្ដាលឲ្យត្រូវចំរថយន្តធ្លាយកញ្ចាក់មុខ មកជង់ត្រូវជើងអ្នកបើករថយន្ដជាបុគ្គលិកធានាគារ (អភិវឌ្ឍន៍ជនបទនិងកសិកម្ម ) បណ្ដាលឱ្យរងរបួសដឹកបញ្ជូនតាមរយះ សង្គ្រោះបន្ទាន់របស់ ក្រសួងសុខាភិបាលភ្លាមៗ បន្សល់ទុកនូវតែរថយន្ត នៅទីតាំងកើតហេតុប៉ុណ្ណោះ។
ក្រោយពេលមានហេតុការណ៍ធ្លាក់ដែកសរសៃ មកចំមនុស្សនិងរថយន្ដខាងលើនេះ អាជ្ញាធរខណ្ឌដូនពេញ បានចុះទៅបិទផ្អាកការដ្ឋាន សំណងនោះទាំងស្រុង ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយអំពីឧប្បត្តិហេតុខាងលើឲ្យបានត្រឹមត្រូវ និងត្រូវសុំអនុញ្ញាតបើកការដ្ឋានថ្មីទើបអាចបន្ដការសាងសង់ទៀតបាន ៕រក្សាសិទ្ធិដោយ៖ពន្លឺ