Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាបកម្ម​មាន​ពិត​មិន​ចាំជាតិ​ក្រោយ​! ប្រពន្ធ​ដែល​បាន​រៀប​គម្រោង​សម្លាប់​ប្តី​ជា​គ្រូបង្រៀន​កាលពី​ឆ្នាំមុន ឥឡូវ​ប្រពន្ធ​ក៏​ស្លាប់បាត់​ដែរ ដោយសារ​…

​ភ្នំពេញ​៖ ប្រិយមិត្ត​ប្រាកដជា​នៅចាំ​បាន​ហើយ ចំពោះ​ហេតុការណ៍​នៃ​ករណី​អំពើ​ឃាតកម្ម ដែល​ស្ត្រី​ជា​ប្រពន្ធ​រៀបចំ​គម្រោង​ឲ្យ​ដៃ​ប្រុស​សហាយ បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​ជំនួស​ខ្លួន​កាលពី​ឆ្នាំមុន (២០១៩) ដោយសារតែ​រឿង​រស់នៅ​មិន​ចុះសម្រុង​គ្នា ខណៈ​ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​តែងតែ​ជំពាក់​លុយ​គេ ហើយ​ខឹង​ប្ដី​ឧស្សាហ៍​រករឿង​ស្តីបន្ទោស​ចេញសង​ជំនួស ទើប​កើតជា​ជម្លោះ​ញឹកញាប់​។​

​សូមបញ្ជាក់ថា ករណី​ឃាតកម្ម​បាញ់សម្លាប់​គ្រូបង្រៀន​ឈ្មោះ រឿន រតនា បាន​កើតឡើង​នៅវេលា​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ​បានរៀបចំ​គម្រោង​ឲ្យ​សហាយ​ស្ទាក់​ចាំ​បាញ់សម្លាប់​នៅ​កន្លែង​ផ្លូវ​បេតុង​ស្ងាត់ ជិត​មណ្ឌល​ឱកាស​ខ្ញុំ នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ខណៈ​ប្តី​វិលត្រឡប់​ពី​ធ្វើទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ហើយ​ក្រោយ​ហេតុការណ៍​បានកើត​ឡើង ស្ត្រី​ជា​ប្រពន្ធ​មានគំនិត​អាក្រក់​នេះ ក៏បាន​មក​មើល​សព​ប្តី ដោយ​ធ្វើជា​យំសោក​សៅ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​។ ប៉ុន្តែ​ឈាម​ស្រែក​ស្បែក​ហៅ នៅ​ទីបំផុត ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​ក៏​ឆ្លើយ​សារភាពថា​ខ្លួន​នាង​ជា​អ្នករៀបចំ​គម្រោង​នេះ​ឡើង​។​

​តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ស្រាប់តែ​ថ្មីៗ​នេះ បាន​លេច​ធ្លាយ​ដំណឹង​ថា ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​បាន​ស្លាប់​ហើយ បន្ទាប់​ឈឺ​នៅក្នុង​គុក​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សួង សុ​ផុន បាន​បង្ហោះ​រូបភាព និង​លើកឡើង​យ៉ាង​ដូច្នេះ​ថា «​ក្នុង​លោក​នេះ ដូចជា មិនមាន​បាប ឬ បុណ្យ​ទេ មានតែ​ទង្វើ​វិលត្រឡប់​ទៅ ម្ចាស់​ទង្វើ​ដើម​ប៉ុណ្ណោះ ធ្វើ​ល្អ គឺ​ទង្វើ​ល្អ នឹង​វិល​ទៅរក​មនុស្ស​ល្អ​វិញ ហើយ​បើ​សាង​អំពើអាក្រក់ គឺ​ទង្វើ​អាក្រក់ នឹង​វិល​ទៅរក​ដូចគ្នា​។ នេះ​ជា​ករណី​ប្រពន្ធ​ដែល​បាន​រៀប​គម្រោង​សម្លាប់​ប្តី ឥឡូវ​ប្រពន្ធ​ក៏​ស្លាប់បាត់​ដែរ​!»​។​

​គណនី​ខាងលើ ក៏បាន​បញ្ជាក់ថា លោកគ្រូ រតនា បាន​ស្លាប់​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ រីឯ​ប្រពន្ធ​ស្លាប់​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×