Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់​ប្រមាណ​ជាង​កន្លះ​ប៊ី​លាន​រៀល ត្រូវបាន​ជួញដូរ​ក្នុង​ទីផ្សារ​មូល​ប​ត្រ កាលពី​ថ្ងៃ​ម្សិលមិញ​

​ភ្នំពេញ​៖ ផ្សារភាគហ៊ុន​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​បិទ​ក្នុង​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ជាង ៥០៥ លាន​រៀល ដែល​នេះ​ជា​តួលេខ​ខ្ពស់បំផុត​ក្នុង​ត្រីមាស​ទី​៤ ២០២០ គិត​ត្រឹម​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​។
​ភាគហ៊ុន​ដែលមាន​ចំណែក​ច្រើនជាងគេ​គឺ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ធនាគារ​អេស៊ីលីដា ABC ដែល​ស្មើនឹង​៥០​ភាគរយ និង​៣៧​ភាគរយ រៀង​គ្នា​នៃ​ទំហំ​សរុប​។

​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​បាន​ងើបឡើង​វិញ​០,៦៩​ភាគរយ មកដល់ ៦៤៧,១៨ ពិន្ទុ​។ ភាគហ៊ុន​បួន​ដែល​រួមមាន ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PWSA) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​កើន​ឡើងដល់​៦.១០០​រៀល ១១.៧០០​រៀល ១៤.១៦០​រៀល និង​១៧.១០០​រៀល​រៀង​គ្នា ដែលមាន​ចន្លោះ​កំណើន​ពី​៤០​រៀល ដល់​៤៦០​រៀល​។

​ផ្ទុយទៅវិញ ភាគហ៊ុន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ផេស​ថិ​ក (PEPC) បាន​ធ្លាក់​ចុះមក​ត្រឹម​១.២១០​រៀល និង ២.៩០០​រៀល​។ ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណា​ស់សិ​នណល់ (GTI) រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​២.៩៣០​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×