Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ហ៊ុន សែន ព្រមាន​វេជ្ជបណ្ឌិត​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា​ម្នាក់ ដែល​បង្កើត​ព័ត៌មាន​មិន​ពិត​ ថាលោកស្រី ហ៊ុន ម៉ា​ណា នឹង​ទៅគ្រប់​គ្រង​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា នាពេលខាងមុខ

​ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចំៗវេជ្ជបណ្ឌិតវះកាត់ខួក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិយាយតាមទូរស័ព្ទថា បន្តិចទៀតលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យនេះ។ សម្តេចតេជោ បានថ្លែងថា កូនស្រីសម្តេចមិនមានចំណេះដឹងទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការប៉ុណ្ណោះ។

ក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​តំបន់​វត្ត​ទឹកថ្លា នា​ព្រឹក​ថ្ងៃ​២១ កុម្ភៈ សម្ដេចតេជោនាយក​រដ្ឋមន្ត្រី ព្រមាន​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​មន្ទី​ពេទ្យ​គន្ធរ​បុប្ផា ទាក់ទង​នឹង​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​ថា កូនស្រី​សម្ដេច គឺ​លោកស្រី ហ៊ុន ម៉ា​ណា នឹង​ទៅគ្រប់​គ្រង​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា នាពេលខាងមុខ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការលើកឡើង​របស់​វេជ្ជបណ្ឌិត​រូបនោះ ជា​ព័ត៌មាន​មិន​ពិត ។
សម្តេចនាយករដ្ឋមន្ត្រី ៖ កូនស្រី​សម្តេច លោកស្រី ហ៊ុន ម៉ា​ណា តែងតែ​ផ្ដល់​ថវិកា​១​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ សម្រាប់​ជួយ​ទ្រទ្រង់​មន្ទី​រពេទ្យ​គន្ធរ​បុប្ផា ដែលការលើកឡើងនោះមានភាពផ្ទុយស្រឡះ និងជាការមួលបង្កាច់តែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ​«សូមផ្ដាំទៅពេទ្យដែលវះកាត់ខួរក្បាលមួយដែលនៅគន្ធបុប្ផា ម្សិលមិញលោកឯងនិយាយខុស លោក​ឯងថាបន្ដិចទៀត ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ខ្ញុំ នឹងទៅគ្រប់គ្រងនៅមន្ទីរពេទ្យគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីអស់នេះ កូនស្រីរបស់ខ្ញុំគ្មានជំនាញទេ»។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា «​អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំស្គាល់មុខអ្នក​ឯងហើយ ឈ្មោះអី? នៅឯណា? ហើយអ្នកឯងជាវេជ្ជបណ្ឌិតខាងវះកាត់ខួរក្បាលផង អ្នកឯងមិនត្រូវល្ងង់ខ្លៅបែបនេះទេ កូនស្រីខ្ញុំគ្មានវិជ្ជា គ្មានចំណេះដឹងសម្រាប់ការគ្រប់គ្រងមន្ទីរពេទ្យមួយដ៏ធំនេះទេ ។ កូនរបស់ខ្ញុំគ្មានការពាក់ព័ន្ធទេ តែកូនរបស់ខ្ញុំត្រូវបរិច្ចាគមួយឆ្នាំ ១លានដុល្លារឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា ហេតុអ្វីបានជាអ្នកឯងមកចោទ»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា សម្ដេចបានទទួលព័ត៌មាននេះពីគណនី Facebook ឈ្មោះ «សីហា» ដែលគេស្គាល់ថា ជាអ្នកលេង Facebook មួយ ដែលជំនាញខាងទម្លាយរឿងផ្សេងៗ ពិសេសរឿងនយោបាយ បានផ្ដល់ព័ត៌មាននេះជូនសម្ដេច។

បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត ហើយរហូតដល់សម្ដេច បង្កើតមូលនិធិគន្ធបុប្ផាមួយទៀត​នៅកម្ពុជា ហើយសម្តេចនឹងធ្វើប្រធាននៃមូលនិធិនេះ មិនអាចនៅពេលអត់លោក Beat Richner ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារកម្ពុជា រាប់លាននាក់នេះ​ដួលរំលំនោះទេ៕ ដោយ៖បញ្ញាស័ក្តិ

×