មនុស្សជិត ៣ លាននាក់ត្រូវបានគេដាក់នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងនៅក្នុងប្រទេសចិនកាលពីថ្ងៃច័ន្ទ (១៨ មករា) បន្ទាប់ពីមានការកើនឡើងនូវករណីជំងឺឆ្លងវីរុសកូវីដ ១៩ ដែលមានទំនាក់ទំនងជាមួយនឹងអ្នកលក់ (salesman) ធ្វើដំណើរនៅភាគកើតប្រទេសចិន។
ខណៈពេលដែលប្រទេសចិនកំពុងតែគ្រប់គ្រងការរាលដាលវីរុសកូវីដ ១៩យ៉ាងល្អ ការកើនឡើងយ៉ាងខ្លាំងនូវករណីមួយចំនួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានជំរុញឱ្យមានការបិទប្រទេសជាថ្មី ការរឹតត្បិតការធ្វើដំណើរនិងការធ្វើតេស្តទ្រង់ទ្រាយធំ។
កាលពីថ្ងៃច័ន្ទប្រជាជន ៣ លាននាក់នៃទីក្រុងចំនួន ២ នៅភាគជើងឆៀកខាងកើតនៃខេត្តជីលីនបានដាក់ឲ្យស្ថិតនៅក្រោមវិធានការណ៍ថ្មី ខណៈប្រទេសចិនបានរាយការណ៍ពីការឆ្លងកូវីដ ១៩ថ្មីចំនួន ១០៩។
ប្រជាជនជាង ១៩ លាននាក់នៅប៉ែកជើងនៃប្រទេសចិនឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយក្នុងករណីខ្លះអាចស្នើសុំការអនុញ្ញាតឱ្យទៅទិញឥវ៉ាន់បានម្តងរៀងរាល់ ៣ ថ្ងៃម្តង។ អាជ្ញាធរបានតាមដានការឆ្លងវីរុសនេះរាប់រយនៅក្នុងខេត្តជីលីន ទៅនឹងអ្នកលក់ដូរដែលធ្វើដំណើរពីតំបន់មួយទៅតំបន់ ហៃឡុងជាំង ទីដែលអាជ្ញាធរកាលពីសប្តាហ៍មុនបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
យោងទៅតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថាបុរសអ្នកលក់បានធ្វើដំណើរទៅកាន់ទីក្រុងចំនួនពីរផ្សេងគ្នាដែលឥឡូវនេះត្រូវបានបិទទ្វារ ហើយបានបើកសិក្ខាសាលាថែទាំសុខភាពដល់ប្រជាជនវ័យកណ្តាលនិងវ័យចំណាស់។
ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងនៅក្នុងមណ្ឌលសុខភាពដែលបានរៀបចំសិក្ខាសាលាដើម្បីកំណត់ថាតើប្រតិបត្តិការរបស់ពួកគេបង្កើតបានជាសកម្មភាពអាជីវកម្មខុសច្បាប់ដែរឬទេ។
សិក្ខាសាលាថែទាំសុខភាពដែលពេលខ្លះផលិតផលទីផ្សារដែលអះអាងថាជំរុញឱ្យមាន“ អាយុវែង” ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំក្រុមងាយរងគ្រោះនៅក្នុងប្រទេសចិនជាពិសេសមនុស្សចាស់។
កាសែត People’s Daily ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋបានធ្វើការអត្ថាធិប្បាយមួយកាលពីថ្ងៃច័ន្ទដោយលើកឡើងអំពីសិក្ខាសាលាថា ជាការប្រថុយជីវិតដើម្បីលុយក្រោមការយកចិត្តទុកដាក់អំពីសុខភាពរបស់មនុស្សចាស់។
ការបិទប្រទេសក៏ត្រូវបានពង្រីកនៅតំបន់ផ្សេងទៀតនៃភាគជើងរបស់ប្រទេសចិនកាលពីចុងសប្តាហ៍ផងដែររួមទាំងស្រុកមួយនៃហាប៊ីនដែលបច្ចុប្បន្នកំពុងរៀបចំពិធីបុណ្យចម្លាក់ទឹកកកដ៏ពេញនិយមដែលជាធម្មតាទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានដកហូតផ្នែកខ្លះនៅក្នុងទីក្រុងចំនួនពីរនៃខេត្តហ៊ឺប៉ីនៅខាងក្រៅទីក្រុងប៉េកាំង ដែលមានករណីភាគច្រើនកើតឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាមានមនុស្ស ១២.៥ លាននាក់នៅតែត្រូវបានគេប្រាប់ឱ្យស្នាក់នៅផ្ទះក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីសប្តាហ៍មុនថាប្រជាជនជាង ២ ម៉ឺននាក់នៃភូមិនានាក្នុងតំបន់នេះត្រូវបានគេបញ្ជូនទៅនៅមណ្ឌលចត្តាឡីស័កនៅទីតាំងកណ្តាលមួយ៕
ប្រភព៖AFP
រក្សាសិទ្ធិដោយ៖CEN