Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ព្រៅ​មួយ​ភូមិ រក្សា​ទម្លាប់​ប្រើប្រាស់​ទឹក​តាម​ដងអូរ​

​ស្ទឹងត្រែង ៖ បងប្អូន​ជនជាតិដើម​ភាគតិច​ប្រូ​វ (​ព្រៅ​)​មួយ​ភូមិ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​បាន​រក្សា​ទម្លាប់​យក​ទឹកអូរ ដែល​ធ្លាក់​ចេញពី​ភ្នំ​ឫស​ឈើ​ធម្មជាតិ​ដង​មុជ​និង​ដង​ដាក់​ធុង​ទុក​ដាំ​ស្ល​។​
ពេល​យើង​ទៅដល់​ភូមិ​នោះ​មើលទៅ​ហាក់បីដូចជា​ភូមិ​កុលសម្ព័ន្ធ​មួយ​ដាច់ដោយឡែក​។ តែ​ភូមិ​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមស្រុក​សេ​សាន​ឡើយ គ្រាន់តែ​ជា​ទម្លាប់​របស់​អ្នកភូមិ​ជនជាតិដើម​ភាគតិច រស់នៅ​តាមបែប​ធម្មជាតិ​តែប៉ុណ្ណោះ​។​
លោក​សុវណ្ណ​ពិសិដ្ឋ​អភិបាលស្រុក​សេ​សាន​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​ការរស់នៅ​ទំនៀមទម្លាប់ របស់​បងប្អូន​ជនជាតិដើម​ភាគតិច យក​ទឹកអូរ​ពី​ប្រភព​ធម្មជាតិ​ប្រើប្រាស់​សំខាន់​នោះ លោក​ក៏បាន​ដឹកនាំ​មន្ត្រី​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ យក​បាវ​ខ្សាច់​ទៅ​ទប់ទឹក​កែច្នៃ ឲ្យ​ទៅជា​កន្លែង​ងាយស្រួល​សម្រាប់​ដង​មុជ ប្រើប្រាស់​ប្រចាំថ្ងៃ​ដល់​អ្នកភូមិ​។​
លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀតថា បើសិន​ជាមាន​ថវិកា​គ្រប់គ្រាន់​ណាមួយ​នោះ នឹង​កែច្នៃ​តំបន់​អូរ​នេះ ជា​ទំនប់​តូច​មួយ​ដើម្បី​ងាយស្រួល​សម្រាប់​អ្នកភូមិ​ប្រើប្រាស់​។​
លោក​អភិបាលស្រុក​បាន​និយាយ​បន្តថា នៅក្នុង​ស្រុក​របស់លោក​មាន​អណ្ដូងស្នប់ ដែល​បាន​ផ្ដល់ឱ្យ​ពួកគាត់​ប្រើប្រាស់​ដែរ ប៉ុន្តែ​ជា​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច ធ្លាប់ប្រើ​ប្រាស់​ទឹក​ហូរ​បែបនេះ ហើយ​គាត់​នៅតែមាន​ទម្លាប់​យក​ទឹកអូរ ដែល​ចេញពី​ធម្មជាតិ​មកប្រើប្រាស់​ជា​ដដែល​។ លោក​គ្រោង​នឹង​រៀបចំ​អូរ​នេះ ឲ្យ​ក្លាយជា​ទំនប់ទឹក​មួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ខាងមុខ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×