ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារក៏ដូចជាបញ្ហាស្ត្រី និងកុមារដែលជាប់ឃុំនៅក្នុងពន្ធនាគារ ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អមដោយតំណាងអង្គការអន្តរជាតិនានារួមមាន តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR), តំណាងអង្គការ UNICEF, តំណាងអង្គការ UNWOMEN និងតំណាងអង្គការ UNODC ដើម្បីចូលជួបពិគ្រោះ និងពិភាក្សាក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបញ្ហាស្ត្រី និងកុមារដែលជាប់ឃុំនៅក្នុងពន្ធនាគារ និងបញ្ហាដទៃផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ