ភ្នំពេញ៖ កិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាងសហគ្រាសខ្មែរ និង EngergyLab ត្រូវបាន ចុះហត្ថលេខាកាលពីម្សិលមិញ។ ភាពជាដៃគូនេះ នឹងជួយដល់សហគ្រិន ថាមពលស្អាតក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានភាពប្រកូត ប្រជែង ហើយត្រូវទៅនឹងតម្រូវការថាមពលរបស់សហគ្រាស កសិ-ជលផល ក្នុងតំបន់ទន្លេសាប ដូចជាផលិតផលដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ផលិតកម្មវារីវប្បកម្ម ឬសម្រាប់ការស្តុកទុកឱ្យត្រជាក់ ឬស្ងួត។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកជំទាវ Carmen Moreno បានមានប្រសាសន៍ថា “ការគាំទ្ររបស់យើង នឹងអនុញ្ញាតឱ្យសហគ្រិន កម្ពុជាធ្វើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងថ្មីៗ សម្រាប់កសិកម្ម វារីវប្បកម្ម និងឧស្សាហកម្មជលផល។ គំនិតឆ្នៃប្រឌិត ដោយប្រើថាមពលស្អាតនៅ ក្នុងខ្សែសង្វាក់តម្លៃ អាចជួយក្រុមហ៊ុននៅតាមជនបទ ពង្រីកអាជីវកម្មរបស់ ខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង និងត្រួសត្រាយផ្លូវសម្រាប់ការស្តារ សេដ្ឋកិច្ចបៃតងឡើងវិញ បន្ទាប់ពីកូវីដ-១៩” ។
ភាពជាដៃគូនេះគឺជាផ្នែកមួយនៃកម្មវិធី “ប្តូរទៅប្រើថាមពលព្រះអាទិត្យ” ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ