វាជារឿងធម្មតាទេ ដែលមនុស្សគ្រប់រូបមានសត្វចិញ្ចឹមជាដៃគូ ពេលពួកគេនៅឯកកោ ប៉ុន្តែ នេះមិនមែនមានន័យថា អ្នកគួរតែកំណត់ជម្រើសរបស់អ្នកនោះទេ។
ជាការពិតណាស់ សព្វថ្ងៃនេះ គេសង្កេតឃើញថា មនុស្សភាគច្រើនចូលចិត្តចិញ្ចឹមសត្វ សម្រាប់ជាល្បែងភ្នាល់។ តែក្នុងនោះ ក៏មានអ្នកចិញ្ចឹមសត្វ ដើម្បីអាចជួយកាត់បន្ថយកំរិតស្ត្រេសរបស់ពួកគេផងដែរ។
អ្នកខ្លះមានសត្វឆ្មា និងឆ្កែជាសត្វចិញ្ចឹម ប៉ុន្តែ យើងកម្រនឹងឃើញនារីៗចិញ្ចឹមមាន់ដែលស្រឡាញ់ដូចឆ្មា និងឆ្កែនោះឡើយ!។
ជាក់ស្តែង នាង Jajah Veganerie ដែលជាសហគ្រិនរូបស្រស់ស្អាតម្នាក់ មកពីប្រទេសថៃ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញចិញ្ចឹមមាន់ជល់១ក្បាល ហើយមើលទៅពិតជាស្រឡាញ់វាខ្លាំងណាស់ រហូតដល់ថ្នាក់យកទៅតាមខ្លួនទៀតផង។ តើវាមិនគួរឱ្យចាប់អារម្មណ៍មែនទេ?
Jajah បានដើម្បីឆ្លើយទៅនឹងមនុស្សដែលឆ្ងល់ថា ហេតុអ្វីបានជានាងជ្រើសរើសយកសាច់មាន់ធ្វើជាសត្វចិញ្ចឹម តាមរយៈទំព័រហ្វេសប៊ុករបស់នាងថា មាន់គករបស់នាងមានឈ្មោះ Jok ។ វាមានអាយុ ៤ ឆ្នាំ និងទម្ងន់ ៤.៥ គីឡូ ដែលធ្ងន់ជាងឆ្មា១ក្បាល។
Jajah បានប្រាប់ថា នាងចាប់ផ្តើមមើលថែ Jok តាំងពីវានៅតូចម្ល៉េះ។ នាងបានរកឃើញ Jok គឺនៅពេលវាបានរបួសនៅផ្នែកនៃអគារមួយ នៅក្នុងទីក្រុងបាងកក។ គ្មាននរណាម្នាក់បានដឹងថាកូនមាន់នេះចេញមកពីទីណានោះទេ។ តែទោះយ៉ាងណា បុរសម្នាក់បានជិះម៉ូតូក្រឡេកឃើញ ហើយគាត់ក៏ចង់យកមាន់នេះទៅធ្វើម្ហូបសម្រាប់អាហារពេលល្ងាច ដូច្នេះ Jajah ក៏បានសង្គ្រោះវា ហើយវាក្លាយជាសត្វចិញ្ចឹមរបស់នាងតាំងពីពេលនោះមក។
Jok ចូលចិត្តស៊ីស្វាយ ចេក និងពោត។ វាក៏ចូលចិត្តជិះឡានផងដែរ។ ហើយ Jajah សូម្បីចែករំលែកបន្ទប់គេងសម្រាប់ Jok ផងដែរ។
Jajah បានឲ្យដឹងថា មាន់ជាសត្វងាយនឹងចាញ់ពន្លឺភ្លើង ហើយ Jok អាចដេកបាន លុះត្រាតែនៅជុំវិញវាគឺជាទីងងឹត ។ ទោះបីមានពន្លឺតែបន្តិច ក៏វានឹងដាស់ឲ្យគ្រប់គ្នាភ្ញាក់ដែរ។
នាងបន្ថែមថា សត្វមាន់ជាសត្វសង្គម ហើយនៅពេលមានមនុស្សច្រើននៅជុំវិញ នោះមាន់នឹងនៅតែរក្សាភាពស្ងប់ស្ងាត់។
Jajah ក៏បានចែករំលេកថា ប្រសិនបើមាន់ចឹក មានន័យថា មាន់ចង់លេង និងសួរសុខទុក្ខអ្នកណាម្នាក់។ ហេតុនេះ អ្នកគួរតែមានមោទនភាពចំពោះមាន់ដែលមកក្បែរអ្នក។
មនុស្សជាច្រើនបានសួរនាងថា តើនាងថែរក្សា Jok ដោយរបៀបណា?
នាងបាននិយាយថា នាងមិនមានបច្ចេកទេសអ្វីនោះទេ តែនាងគ្រាន់តែឧស្សាសម្អាតវាប៉ុណ្ណោះ។ ប្រសិនបើមាន់របស់នាងកំពុងបន្ទោបង់នៅក្នុងឡាន នាងបានរៀបចំក្រដាសកាសែតជាមូលដ្ឋាន និងការផ្គត់ផ្គង់សំអាតនៅក្នុងឡានរួចហើយ។
ក្រៅពីនេះ នាងក៏លាងសំអាតមាន់របស់នាងម្តងរៀងរាល់ពីរសប្តាហ៍ ហើយនាងប្រើសាប៊ូងូតទឹកសម្រាប់មនុស្សដុសឲ្យវា ដោយនាងបាននិយាយថា បន្ទាប់ពីងូតទឹកឲ្យវារួច រោមរបស់ Jok នឹងមានសភាពទន់ និងមានក្លិនក្រអូប។
ពួកគេក៏សួរបន្ថែមថា “តើវាឈឺចាប់ទេ នៅពេលមាន់ចឹកអ្នក?”
Jajah បាននិយាយថា វានឹងឈឺចាប់នៅពេលដែល Jok ចឹកវីជើងរបស់នាង នៅពេលដែលវាស្នើសុំឱ្យនាងបើកទ្វារ។ ប៉ុន្តែ ទោះបីជានាងឈឺចាប់ក៏ដោយ នាងសប្បាយចិត្តនឹងស៊ូទ្រាំ។ ប៉ុន្តែប្រសិនបើ Jok ចង់សុំអាហារ ឬហៅ Jajah នោះវានឹងចឹកថ្នមៗ ហើយវាមិនឈឺចាប់នោះទេ។
អ្នកច្បាស់ជាដឹងច្បាស់ថា Jok ពិតជាពិសេសចំពោះ Jajah ណាស់ ព្រោះនាងថែមទាំងរុំជើងរបស់វាជាមួយកណាត់ ដើម្បីកុំឲ្យពួកវារងរបួស នៅពេលគាត់ដើរជាន់ឈើ ឬ កម្រាលស៊ីម៉ងត៍។
Jajah បាននិយាយថា នាងរីករាយដែលមាន Jok នៅជាមួយនាង ហើយវាបានធ្វើឲ្យនាងដឹងថា មាន់មិនខុសពីឆ្កែនិងឆ្មានោះទេ។ ពួកវាក៏ចង់ត្រូវបានការស្រឡាញ់ពីមនុស្សដែរ ដូច្នេះហើយ Jajah បាននិយាយថា នាងអាចធ្វើឱ្យគ្រួសាររបស់នាងមានពណ៌ស្រស់ឆើតឆាយ និងភាពសប្បាយរីករាយជាងមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង