ស្ត្រីម្នាក់ដែលមានឈ្មោះថា Bu Dendy នៅលើបណ្តាញសង្គម បានរកឃើញប្តីរបស់នាងកំពុងផិតក្បត់ លួចមានស្នេហាជាមួយមិត្តភក្តិរបស់នាង បានប្រឈមមុខនឹងស្ត្រីនោះ ដោយបាចលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើនាង ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពុំនឹកស្មានដល់ ។
វីដេអូបានបង្ហាញឲ្យឃើញ Bu Dendy ប្រឈមមុខនឹងមិត្តភក្តិស្រីរបស់នាង បន្ទាប់ចោទប្រកាន់ថានាងបានកំពុងលួចប្តីរបស់នាង ។ Bu Dendy ក៏បានចោទប្រកាន់ស្ត្រីជាមិត្តភក្តិនោះ ថាបានបោកបញ្ឆោតប្តីរបស់នាង ដើម្បីប្រយោជន៍លុយ ។
ស្ត្រីជាប្រពន្ធដើមរូបនេះ បាននិយាយពោរពេញដោយកំហឹងយ៉ាងខ្លាំងក្លាថា៖ «អ្នកគ្រាន់តែចង់បានលុយពីប្តីរបស់ខ្ញុំប៉ុណ្ណោះ! ចឹងស៊ីលុយទាំងអស់នេះចុះ! អ្នកអាចយកលុយទាំងនេះទិញផ្ទះមួយបាន! នេះនែ ជាលុយ! តើភាពនៃសេចក្តីថ្លៃថ្នូររបស់អ្នកមានតម្លៃប៉ុន្មានដែរទៅ?» ។
ទោះជាយ៉ាងណា គេក៏ពុំដឹងថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែល Bu Dendy បាចទៅលើមិត្តភក្តិរបស់នាង មានចំនួនប៉ុន្មាននោះទេ ៕ ចន្ទី