ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបង្កើតព្រឹត្តិការណ៍មួយនាថ្ងៃទី១៤កុម្ភៈខាងមុខនេះ គឺយកកីឡាធ្វើជាមធ្យោបាយក្នុងការផ្លាសើប្ដូរឥរិយាបទយុវវ័យនៅក្នុងថ្ងៃពិធីបុណ្យនៃសេច្កដីស្រឡាញ់ ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះដែលគេចាត់ទុកថាជាថ្ងៃចន្ទបុណ្យនៃសេចក្ដីស្រឡាញ់នោះស្ថាប័នទាំង២ខាងលើនេះនឹងរៀបចំព្រឹត្តិការណ៍ជិះកង់នៅតំបន់ឆ្នេរសមុទ្រនៃខេត្តព្រះសីហនុដើម្បីបង្ហាញពីសក្ដានុពល និង សម្រស់នៃឆ្នេរសមុទ្រខ្មែរ ។
ទាំងអ្នកជិះកង់អាជីព ទាំងមិនអាជីពអាចចូលរួមជិះបានដោយគ្មានបញ្ហា ។វិញ្ញាសាចំនួន៣ដែលដាក់ឲ្យជិះនោះមានសម្រាប់អ្នក
ជិះកង់អាជីពគឺអាចចូលរួមបករណាំងកង់ភ្នំចម្ងាយ៤០គីឡូម៉ែត្រដែលការប្រណាំងចាប់ផ្ដើមចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេររាមបន្តាប់មកត្រឡប់មកឆ្នេរអូឈើទាលវិញ ។
ប្រភេទFun Rideការជិះកង់កម្សាន្ដឆ្នេរសមុទ្រថ្មីចម្ងាយ២៥គីឡូម៉ែត្រដោយចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទីអូរត្រេះហើយត្រ
ឡប់មកឆ្នេរអូរឈើទាលវិញ ។Famly Couple Ride គឺការជិះកង់ជាក្រុមគ្រួសារ និង គូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រតាមផ្លូវក្នុងទីក្រុងថ្មី និង ឆ្នេរសមុទ្រ ។
ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍
ថាកន្លងមកមានយុវវ័យមួយចំនួនបានយល់ច្រឡំថាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់គឺជាពេលដែលត្រូវលះបង់នូវព្រហ្មចារីយ៍ដល់គូស្នេហ៍របស់ខ្លួន ។ ពេលនេះក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើសកម្មភាពកីឡាមួយដើម្បីផ្លាស់ប្ដូរឥរិយាបទដែលពួកគេយល់ច្រឡំកន្លងមក ។
សម្រាប់ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រសម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិ
ភាព សណ្ដាបើធ្នាប់ និងអនាម័យខ្ពស់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ