Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហា​រដ្ឋា​នជប៉ុន​នៅ​ក្រុងព្រះសីហនុ ដែល​រងគ្រោះ ដោយ​ការបាក់រ​លំអ​គា​សង្កត់ បាន​សម្ភោ​ធ បើក​ដំណើរការ​វិញ​ហើយ​

ព្រះសីហនុ​៖ រសៀល​ថ្ងៃ​ចន្ទ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើកសម្ពោធ​ភោជនីយដ្ឋាន​ជប៉ុន KO-KAI មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ ៧​មករា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ព្រះសីហនុ​​ បន្ទាប់ពីរងគ្រោះដោយ​ការបាក់រ​លំអ​គារ​សង្កត់នាពេលកន្លងមក​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​បើកសម្ពោធ​ភោជនីយដ្ឋាន​ជប៉ុន KO-KAI នៅ​ខេត្ត​ព្រះសីហនុ និង​សូម​ចូលរួម​គាំទ្រ​ដើម្បីឱ្យ​ភោជនីយដ្ឋាន​ជប៉ុន​ដំណើរការ​រលូន និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ជប៉ុន​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង​នាពេលខាងមុខ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ឯកឧត្តម​មាន​អារម្មណ៍​ថា មាន​អាហារ​ដ្ឋា​ន​ជប៉ុន​នៅទីនេះ គឺ​នាំមក​នូវ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជប៉ុន​។ អាហា​រដ្ឋា​ន​ជប៉ុន​នេះ ផ្តល់​ការងារ​ជូន​យុវជន​កម្ពុជា រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​កាន់តែ​ល្អប្រសើរ​។

​ឯកឧត្តម​អភិបាលខេត្ត សូម​ស្វាគមន៍​អាហា​ដ្ឋា​ន​ជប៉ុន និង​ចង់ឃើញ​អ្នកវិនិយោគ​ជប៉ុន​មកកាន់​ទីនេះ កាន់តែច្រើន​។ ឯកឧត្តម​អភិបាលខេត្ត​បាន​រំ​លក​ផងដែរ​ថា​ កាលពី​ឆ្នាំ​២០០០ កន្លងទៅ ឯកឧត្តម​បាន​អញ្ជើញ​ទៅ​សិក្សា​ផ្នែក​កិច្ចការរដ្ឋបាល​នៅ​ប្រទេស​ជប៉ុន ហើយ​ឯកឧត្តម​បាន​ភ្លក់​សាច់​អាំង​នៅ​ប្រទេស​ជប៉ុន គឺមាន​រសជាតិ​ឆ្ងាញ់​ពិសា ហើយ​ឯកឧត្តម​ចង់ឃើញ​នៅ​ខេត្ត​ព្រះសីហនុ មាន​ភោជនីយដ្ឋាន​ជប៉ុន កាន់តែច្រើន​បន្ថែមទៀត​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

×