Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ជន​ស​ង្យ័​យ​ម្នាក់​ទៅ​តុលាការ ដែល​បង្ក​ហិង្សា​លើ​អ្នកដទៃ បណ្តាលឱ្យ​រងរបួស​

​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ប្រតិបត្តិការ​ចាប់ខ្លួន​ជន​ស​ង្យ័​យ​ម្នាក់ ក្នុងចំណោម​បក្សពួក​ពីរ​នាក់ ដែល​បង្ក​ហិង្សា​លើ​អ្នកដទៃ បណ្តាលឱ្យ​រងរបួស​ត្រូវ​ឃាត់ខ្លួន​អនុវត្តតាម​ផ្លូវច្បាប់ ហើយ​បញ្ជូនទៅ​តុលាការ​។​

​កាលពី​ថ្ងៃទី​១ ខែ កុម្ភៈ ឆ្នាំ ២០២១ វេ​ល​ម៉ោង ១៨​និង​១៥ នាទី នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​អនុវត្ត​ន៍​តាម​បទបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​និង​ដោយបាន​ការសម្របសម្រួល​លើ នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង​នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ( កាប់​ដោយ​កាំបិត ) ០១ ករណី និង​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់​ឈ្មោះ សើរ សារឿ​ត ហៅ ជោ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។

​មូល​ហេតុដែល​ឈានដល់​ការនាំ​ខ្លួន​ជនសង្ស័យ​រូបនេះ​នោះ​គឺ​កាលពី​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ០៣​និង​១០ នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលើ​បាន ជិះ​ម៉ូតូ ឌុប​បក្សពួក​ម្នាក់ទៀត​ធ្វើ​សកម្មភាព​កាប់​និង​គប់​ដុំ ថ្ម​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ គឹម​ឡុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យ រងរបួស​ក្បាលជង្គង់ និង កែងដៃ​ខាងឆ្វេង ។

​ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ពី​ទីកន្លែង​កើតហេតុ បាត់ទៅ រីឯ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ប្តឹង​ចូលមក​សមត្ថកិច្ច​នគ​របាល​ឱ្យ​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ជន​ស​ង្យ័​យ​ខាងលើ ហើយ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្របតាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ទើប​សម្ថ​កិច្ច​ស្វែងរក​និង​នាំខ្លួន​ជនសង្ស័យ​ខាងលើនេះ​តែម្តង​។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ដកហូត​រួមមាន ម៉ូតូ ០១ គ្រឿង​ម៉ាក​ហុងដា វេ​វ ១០០ ពណ៌ ខ្មៅ ក្រហម ពាក់​ផ្លាកលេខ បាត់ដំបង 1B 9857 ( ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព ) ហើយ​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×