Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០១៨នេះ អង្គការយូនីសេហ្វ នឹងបន្តការគាំទ្រ លើកាងារសេវាសង្គមក្នុងខេត្តសៀមរាប ប៉ុន្តែខុសពីឆ្នាំ២០១៧

សៀមរាប៖ វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និង កិច្ចអភិវឌ្ឍ ការវិនិយោគលើការងារស្ត្រី និង កុមារនៅក្នុងខេត្តសៀមរាប នៅឆ្នាំ២០១៨នេះ អង្គការយូនីសេហ្វនឹងបន្តការគាំទ្រលើកាងារសេវាសង្គម ដូចឆ្នាំ២០១៧ ប៉ុន្តែការគាំទ្រឆ្នាំ២០១៨នេះ គឺមានការខុសពីឆ្នាំមុនៗ ដោយឆ្នាំមុនៗ អង្គការយូនីសេហ្វ គឺបានផ្តល់ថវិកាទៅតាមរយៈ (គជអប) តែឆ្នាំ២០១៨នេះ អង្គការផ្តល់ការគាំទ្រទៅតាមរយៈក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច។

នាចុងសប្តាហ៍កាលពីថ្ងៃសុក្រ​ ទី ២៣ ខែ កុម្ភ: ឆ្នាំ២០១៨ លោកស្រីស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និង ជា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ បានជួបពិភាក្សាជាមួយអង្គការ UNICEF ដឹកនាំដោយលោកស្រី ណាតាសឆា ភែតឌីសុន នាយិការងអង្គការយូនីសេហ្វ និង សហការី ដោយមានការចូលរួម ពីតំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមានការពាក់ព័ន្ធផងដែរ ។

រដ្ឋបាលខេត្តសៀមរាប​ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះ​ គឺជាការត្រួត ពិនិត្យលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍នោះដែរលោកស្រី ស៊ិន ណម ក៏បានលើកផងដែរ អំពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តសៀមរាប ជាមួយអង្គការ UNICEFកន្លង លើវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និង កិច្ចអភិវឌ្ឍ ការវិនិយោគលើការងារស្ត្រី និង កុមារ ។ ជាមួយគ្នានេះដែរ​ លោកស្រីក៏បានផ្តោតទៅលើការងារគោរពសិទ្ធមនុស្ស និង អំពើហិង្សាក្នុងគ្រួសារ ហើយអ្នកដែលទទួលងាយរងគ្រោះនោះ គឺស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត ។

ជាមួយគ្នានេះ​ លោកស្រី ណាតាសឆា ភែតឌីសុន នាយិការងអង្គការយូនីសេហ្វ ក៏បានធ្វើការកោតសរសើរ ចំពោះរាល់សកម្មភាពនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ លើវិស័យស្ត្រី និង កុមារ សំខាន់ក្នុងការជម្រុញដល់កុមារ បានចូលសិក្សានៅតាមសាលារៀន ។ លោកស្រីក៏បានបញ្ជាក់អំពីគោល បំណងរបស់ប្រតិភូ ក្នុងការបំពេញ បេសកកម្ម នៅលើទីកដីខេត្តសៀមរាប ដើមី្បធ្វើការត្រួតពិនិត្យ ទៅលើគម្រោង មួយចំនួន ទៅតាមបណ្តាមូលដ្ឋាន ក្នុងខេត្ត លោកស្រីបានសហការជាមួយបណ្តាមន្ទីរនានាក្នុងខេត្ត ក្នុងរយៈពេល ២ថ្ងៃមកនេះ ព្រមទាំងបានធ្វើការ ពិភាក្សា ទៅលើផែនការវិនិយោគសម្រាប់វិស័យស្ត្រី និង កុមារ ហើយការ វិនិយោគលើវិស័យស្ត្រី និង កុមារ អាច នឹងអនុវត្ត ឬពង្រីកនៅរដ្ឋបាលថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក និង ថ្នាក់ខេត្ត ។

ក្នុងជំនួបនេះដែរ​ លោកស្រីក៏បានធ្វើការចែករំលែកនូវព័ត៌មានមួយចំនួន ជូនដល់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អំពីខ្លឹមសារដែលលោកនាយកអង្គការយូនីសេហ្វ បានជួបពិភាក្សា ជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នាពេលកន្លងមកផងដែរ ។ លោកស្រីក៏បានគូសបញ្ជាក់ឲ្យ ដឹងផងដែរថា នៅឆ្នាំ២០១៨នេះ អង្គការយូនីសេហ្វនឹងបន្តការគាំទ្រលើកាងារសេវាសង្គម ដូចឆ្នាំ២០១៧ ប៉ុន្តែការគាំទ្រឆ្នាំ២០១៨នេះ គឺមានការខុសពីឆ្នាំមុនៗ ដោយឆ្នាំមុនៗ អង្គការយូនីសេហ្វ គឺបានផ្តល់ថវិកាទៅតាមរយៈ (គជអប) តែឆ្នាំ២០១៨នេះ អង្គការផ្តល់ការគាំទ្រទៅតាមរយៈក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច ដោយមាននាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃជាអ្នកសម្របសម្រួល ។

ជាមួយគ្នានេះ ក្រសួងនឹងមានកិច្ចប្រជុំណែនាំមួយដល់រដ្ឋបាលថ្នាក់ក្រោមជាតិនាខែមីនាខាងមុខនេះ ។ លោកស្រីបានបន្តទៀតថា ក្នុងដំណើរមកបំពេញ បេសកកម្មនៅខេត្តសៀមរាប គឺជាការផ្តល់ដំណឹងលើការបន្តគម្រោងរបស់ខ្លួន លើសេវាសង្គមនៅតាមបណ្តាតាម ខេត្តផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ

×