Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលចាប់បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរម្នាក់ នៅសណ្ឋាគារ HOME CHIC

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវតាមចាប់បុរសជនជាតិកូរ៉េម្នាក់ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរម្នាក់នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ ។ ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ នៅសង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល នាំយកមកសាកសួរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការចាប់ខ្លួនជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជាន់ទី០២ នៃអូតែល«ហូមឈីក» នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ ឃីម ពេជ្រដាលីស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ។ តាមប្រភពព័ត៌មានពីតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានបុរសជាជនបរទេសម្នាក់ និងនារីវ័យក្មេងម្នាក់ បាននាំគ្នាមកបើកបន្ទប់ស្នាក់នៅចំណុចសណ្ឋាគារខាងលើ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រួចក៏ឡើងទៅបន្ទប់នៅជាន់ទី០២ បាត់តែម្តង ។ លុះមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យបានចុះពីលើបន្ទប់តែម្នាក់ឯង រួចដើរចេញពីសណ្ឋាគារ គេចខ្លួនបាត់តែម្តង ។

ប្រភពពីបុគ្គលិកផ្នែកអនាម័យ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១១ព្រឹកថ្ងៃខែឆ្នាំដដែល គាត់បានឡើងទៅលើបន្ទប់ គោលបំណងដើម្បីរៀបចំបន្ទប់អោយស្អាតឡើងវិញ ប៉ុន្តែខណៈពេលដែលគាត់ដើរដល់ខាងមុខបន្ទប់ គឺបានឃើញទ្វារមិនបានចាក់គន្លឹះសោទេ ដោយគាត់ស្មានថា ភ្ញៀវបានចេញពីបន្ទប់អស់ហើយ ទើបគាត់បានចូលទៅខាងក្នុង នឹងបានបោសសម្អាតនឹងជូតឥដ្ឋ ស្របពេលនោះ គាត់បានអោនជូតក្រោមគ្រែ ក៏ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះ នៅខាងក្រោមគ្រែប្រអប់តែម្តង។ ភ្លាមៗនោះ គាត់បានប្រញាប់រត់ចុះទៅក្រោម ដើម្បីអោយអ្នកគ្រប់គ្រងសណ្ឋាគារជួយបន្តរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ បានត្រួតពិនិត្យសពរកឃើញថា សពត្រូវបានស្លាប់ដោយសារថប់ដង្ហើម (យកខ្នើយខ្ទប់មុខ) និងបានឃើញស្រោមអនាម័យចំនួន០២ បន្សល់នៅក្នុងបន្ទប់ (ប្រើប្រាស់រួច) ។ ចំណែកសព ត្រូវបានសមត្ថកិច្ចវេចខ្ចប់យកទៅវត្តកប់ស្រូវ នៅឯខណ្ឌព្រែកព្នៅ ដើម្បីប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×