ភ្នំពេញ ៖ បន្ទាប់ពី លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ និងលោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះបានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង ប្រធានផ្នែកលក់ តាមបណ្ដឹងរបស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូជា) ឯ.ក ដាក់ពន្ធនាគារព្រៃ.សជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ ឆបោក , រំលោភលើទំនុកចិត្ត , ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងនោះ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមហ៊ុនក៏បាន សេចក្តីជូនដំណឹង បញ្ឈប់ឈ្មោះ ហ៊ាង សុងហេង ប្រធានផ្នែកលក់ និង លាស់ សុវណ្ណ ជំនួយការផ្នែកលក់ ពីក្រុមហ៊ុនជាស្ថាពរ។
យោងតាម ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក បានប្ដឹងបុគ្គលិក ២នាក់ គឺ ១- ឈ្មោះ ហ៊ាង សុខហេង ប្រធានផ្នែកលក់, ២-ឈ្មោះ លាស់ សុវណ្ណ ជំនួយការផ្នែកលក់ ពី បទឆបោក, រំលោភលើទំនុកចិត្ត , ក្លែងបន្លំ , ប្រើប្រាស់លិខិតក្លែង , និងបទល្មើសដទៃទៀតដែលពាក់ព័ន្ធ។ ប៉ុន្តែតុលាការរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនតែ ឈ្មោះ ហ៊ាង សុងហេង ភេទប្រុសអាយុ២៧ឆ្នាំ ប្រធានផ្នែកលក់របស់ ក្រុមហ៊ុនដើមបណ្ដឹង រីណិត ជប៉ុន (ខេមបូឌា) ឯ.ក , ចំណែកឈ្មោះ លាស់ សុវណ្ណ មិនទាន់ដឹងថា តើតុលាការមានចំណាត់ការដល់ណានោះទេ ?
ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ព្រួយបារម្ភខ្លាចអ្នកទាំងពីរនេះ យកឈ្មោះក្រុមហ៊ុន ទៅដើរឆបោកអតិថិជនជាបន្តទៀត ក៏ចេញសេចក្ដីប្រកាសជាឱឡារិកទុកជាសក្ខីកម្ម ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋCEN
សូមអានសេចក្ដីលម្អិតនៃសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ដូចខាងក្រោម ៖