Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីមិចស៊ិចកូ លុបចោលដំណើរទស្សនៈកិច្ចទៅអាមេរិច ដោយសារនិយាយទូរស័ព្ទតឹង សរសៃកដាក់គ្នាជាមួយ ដូណាល់ ត្រាំ

ប្រធានាធិបតីមិចស៊ិចកូ Enrique Peña Nieto លុបចោលដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រោយពេលសន្ទនាតាមទូរស័ព្ទមិនត្រូវគ្នាជាមួយនឹង ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ជុំវិញភាពចំរូងចំរាស់លើ ការសាងសង់របងព្រំដែន។

បើតាមមន្រ្តីសេតវិមានអាមេរិចបានឲ្យដឹងថា លោក Enrique Peña Nieto មានគំរោងធ្វើដំណើរមកអាមេរិច ដើម្បីជួប ប្រធានាធិបតី ដូណាល់ ត្រាំនៅខែមីនា ប៉ុន្តែដំណើរទស្សនៈកិច្ចនោះត្រូវបានលុបចោលវិញ ដោយសារបញ្ហាមិនចុះសំរុងគ្នាក្រោយនិយាយគ្នាតាមទូរស័ព្ទ។

បើតាមសេចក្តីរាយការណ៏របស់ The Washington Post ដែលមន្រ្តីនៃប្រទេសទាំងពីរបានប្រាប់ការសែតនេះ បានឲ្យដឹងថា លោក Peña Nieto បានលុបចោលដំណើរទស្សនៈកិច្ច ក្រោយពេលលោក ដូណាល់ ត្រាំមិនបានយល់ស្របទៅនឹង ការប្រកាសជាសាធារណៈរបស់មិចស៊ិចកូ ដែលមេដឹកនាំប្រទេសនេះបញ្ជាក់ថា នឹងមិនចំណាយលើ ការសាងសង់ជញ្ជាំងព្រំដែនឡើយ។

សូមបញ្ជាក់ថា កន្លងទៅ មេដឹកនាំអាមេរិច បានទាមទារឲ្យប្រទេសមិចស៊ិចកូជាអ្នកចំណាយលើការសាងសង់ របងព្រំដែនខ័ណ្ឌប្រទេសទាំងពីរ ប៉ុន្តែមេដឹកនាំមិចស៊ិចប្រកាសថា មិនចេញលើការចំណាយ នោះទេ ដែលមានតម្លៃរាប់ពានលានដុល្លាអាមេរិច៕ សុភ័ក្ត្រ

×